អង្គប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានធ្វើការចែករំលែកនូវបទពិសោធន៍នៅតាមអង្គភាពរបស់ខ្លួន ដើម្បីដាក់ជូនអង្គប្រជុំធ្វើការពិនិត្យផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,
ក្នុងកិច្ចពិភាក្សា អង្គប្រជុំបានទទួលនូវមតិយោបល់ពីសមាជិកគណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ដែលជាធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ យុទ្ធនាការពលរដ្ឋល្អ ការត្រៀមខ្លួនរបស់យុវជនចំពោះការមកដល់នៃបដិវត្តឧស្សហកម្ម ទី៤ជាដើម។ ក្នុងនោះ វាគ្មិនក៏បានធ្វើការចែករំលែកនូវបទពិសោធន៍នៅតាមអង្គភាពរបស់ខ្លួន ដើម្បីដាក់ជូនអង្គប្រជុំធ្វើការពិនិត្យផងដែរ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានធ្វើការសរុបមតិដោយគូសបញ្ជាក់នូវចំណាប់អារម្មណ៍ចំពោះការចូលរួមយោបល់ពីសមាជិក សមាជិកា និងឆ្លៀតឱកាសនេះធ្វើការថ្លែងអំណរគុណដល់សមាជិក សមាជិកានិមួយៗរបស់ ស.ស.យ.ក. ដែលបានចូលរួមចំណែកក្នុងសមិទ្ធផលរបស់ ស.ស.យ.ក. ដូចដែលបានដាក់ជូនអង្គប្រជុំពិនិត្យក្នុងពេលនេះ។ ជារួម ស.ស.យ.ក. បានទទួលនូវការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ ចំពោះ បុព្វហេតុ បេសកកម្ម និងសកម្មភាពរបស់ខ្លួន។

បន្ទាប់ពីកិច្ចប្រជុំពេញអង្គ នៅរសៀលនេះនឹងត្រូវបំបែកជាក្រុមចំនួន៣ដើម្បីពិនិត្យពិភាក្សា លើប្រធានបទ៣ផ្សេងៗគ្នា រួមមាន៖ ១) ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក. ថ្នាក់ឃុំ-សង្កាត់ ២) ការកៀរគរយុវជនចូលរួម ស.ស.យ.ក. និង៣) យុវជនក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍអនាគត៖ អភិវឌ្ឍដោយចីរភាព។ ក្រុមនីមួយៗនឹងត្រូវចាត់តំណាងរបស់ខ្លួនឡើងរាយការណ៍ក្នុងកិច្ចប្រជុំធំវិញនៅព្រឹកថ្ងៃស្អែក មុននឹងឈានដល់ការបញ្ចប់នាពេលរសៀលថ្ងៃដដែលនេះ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print