លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអញ្ជើញអធិបតីសម្ពោធ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត តម្លៃជាង ១១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តស្វាយរៀង÷លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាសង្កាត់បាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តួចផ្តើមកសាងដោយ លោកស្រី, លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត,លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងបាវិត រួមជាមួយឧកញ៉ា លោក លោកស្រី ដែលបានរួមគ្នាកសាងស្នាក់ការគណបក្ស រួមមាន បន្ទប់ប្រជុំ,បន្ទប់ការិយាល័យ,បន្ទប់ទឹក និងរបងព័ទ្ធជុំវិញ ដែលបានចំណាយថវិកាអស់ ១១១.៣០០$ និង ១០លានរៀល ។

ថ្លែងក្នុងឱកាសនោះលោកស្រីបណ្ឌិត បានមាន ប្រសាសន៍ថា សមិទ្ធផលថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានបំរើប្រយោជន៍យ៉ាងសំខាន់ដល់កិច្ចការទូទៅរបស់មន្ត្រី របស់គណបក្សប្រជាជននៅទីនេះ។

នៅក្នុងឱកាសនោះដែរ លោកស្រីក៏បានរំលឹកពីប្រវត្តិខ្លះៗនៃតំបន់ក្រុងបាវិតនេះ ដែលពីមុនជាតំបន់ដែលពោរពេញដោយសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ សម្តេច បានដឹកនាំប្រទេសមានសុខសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកសម្រាប់ក្រុងបាវិត ខេត្តស្វាយរៀង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមាន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ក្លាយទៅជាតំបន់អ៊ូអរ និងបានបង្កើតប្រាក់ចំនូលដល់ប្រជាពលរដ្ឋរស់នៅ តំបន់នោះប្រមាណជា ៥ម៉ឺននាក់ ផងដែរ ។

លោកស្រីបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស និងមានភាពចាស់ទុំជាងគេ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា ដោយប្រកាន់យក គោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បង និងចាំបាច់បំផុត។ សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានសម្រេចស្រោចវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print