លោកឧត្តមសេនីយស្នងការ ឯម កុសល ចុះពិនិត្យអាគាររដ្ឋបាលប៉ុស្តិ៍នៅ ស្រុកស្រីសន្ធរនិងកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចុះត្រួតពិនិត្យការសាងសង់​ ជួសជុល​ កែលម្អរ​ នូវអាគារមួយចំនួនក្នុងស្រុកកោះសូទិន​ និងស្រុកស្រីសន្ធរ ។
១-ស្រុកកោះសូទិន​ ប៉ុស្ដិ៍​នគរបាលរដ្ឋបាលមហាខ្ញូង​ សាងសងរួចរាល់១០០%​ មានទំហំ ​១១មx៩ម​ ។ប៉ុស្ដិ៍​នគរបាលរដ្ឋបាលព្រែកតានង់​ សាងសង់សម្រេចបាន៥០%​ មានទំហំ​ ១១ម​x៩ម ។
២-ស្រុកស្រីសន្ធរ​ ប៉ុស្ដិ៍​នគរបាលរដ្ឋបាលកោះអណ្ដែត​ សាងសងរួចរាល់១០០%​ មានទំហំ​ ១១មx៩ម​ ការត្រៀមបន្តជួសជុលកែលម្អ​រ​ ផ្នែក​ខាងក្នុងនៃអគារ​អធិការរដ្ឋាន​ ដេីម្បីរៀបចំបង្ករឲ្យមានលក្ខណ:ជាទម្រង់​ សមស្របតាមបណ្ដាផ្នែកជំនាញនីមួយៗ​ បម្រើ​ការងារ​ និងទុកដាក់ឯកសារឲ្យបានងាយស្រួល​ ព្រមមានទាំងរោងសម្រាប់ទុកមធ្យោបាយ​ សម្ភារៈ​ បន្ទប់សម្រាករបស់កម្លាំងអន្តរាគមន៍ពិសេស​ និងរោងអាហារ​ ជាដេីម​ ។
សូមបញ្ជាក់​ផងដែរ​ថា​ អាគារប៉ុស្ដិ៍​ទាំងបី​នេះ​ បានសាងសង់សមស្របតាមបច្ចេកទេសបទដ្ឋាន​ជាទម្រង់របស់ក្រសួងមហាផ្ទៃ​ និងការជួសជុលកែលម្អរអាគារអធិការដ្ឋាននេះ ​ដោយទទួល​បានការផ្តួចផ្ដេីមកសាងពីសំណាក ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​ ខ្ញុំឧត្តមសេនីយ៍ស្នងការ លោក-លោកស្រី​អធិការ​-អធិការរង​ រហូត​ដល់​មន្រ្តី​ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ និងស្រុកស្រីសន្ធរ ព្រមទាំង​សប្បុរសជន​នានា ក្នុងនិងក្រៅស្រុក​ ដែលត្រូវចំណាយអស់ថវិកាប្រមាណ​​ ជាង៧មុឺនដុល្លារអាមេរិច និងគ្រោងនឹងសម្ពោធឲ្យប្រេីប្រាស់ជាផ្លូវការណ៍​ នាពេលឆាប់ៗខាងមុខនេះ​ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print