រុស្ស៊ីបន្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងទៅកាន់គោលដៅនៅអ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃទី២០ខែមីនា មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានប្រើប្រាស់កាំជ្រួចមីស៊ីលល្បឿនលឿនវាយប្រហារទៅលើគោលដៅក្នុងប្រទេសអ៊ុយក្រែន។ការវាយប្រហារបានកម្ទេចឃ្លាំងស្ទុកថាមពលមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា មីស៊ីលដែលប្រើប្រាស់នោះជាប្រភេទ Kinzhal ។ កាលពីថ្ងៃទី១៩ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថានឹងប្រើប្រាស់មីស៊ីលល្បឿនលឿន Kh-47M2 Kinzhal វាយប្រហារគោលដៅយោធានៅភាគខាងលិចប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៉ីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ប្រព័ន្ធមីស៉ីលKinzhal ដែលជាប្រភេទមីស៉ីល Hypersonic គឺមានល្បឿនលឿនជាងសំឡេងលើសពី៥ដង ត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ហើយវាបានកម្ទេចគោលដៅ ដែលជាទីតាំងផ្ទុកឥន្ធនៈដ៏ធំមួយកន្លែងរបស់យោធាអ៊ុយក្រែន ស្ថិតក្នុងតំបន់ Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃ១៩ខែមីនា រុស្ស៉ីបានអះអាងពីការប្រើប្រាស់មីសុីលល្បឿនលឿនជាងសំឡេង Kinzhal ជាលើកដំបូងបង្អស់ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ បើតាមការអះអាងរបស់រុស្ស៉ី ពេលនោះ ឃ្លាំងអាវុធធំសម្បើមមួយនៅភាគខាងលិចអ៊ុយក្រែនត្រូវបានកម្ទេច៕ ដោយធីរីណា

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print