រថយន្តធុនដ្រាពីរគ្រឿងសាកកម្លាំងគ្នាធ្វេីឱ្យភាគីម្ខាងខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតដែលចតស្ងៀមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានជនជាតិកូរ៉េប្រុសស្រីពីរនាក់​បានបើករថយន្តស៊េរីទំនើបម៉ាកធុនដ្រាមួយគ្រឿងក្នុងល្បឿនលឿន​ ហេីយជ្រុលទៅបុករថយន្តធុនដ្រាមួយគ្រឿងទៀតបើកបរដោយបុរសជនជាតិចិនចំពីចំហៀងពេញទំហឹង​បណ្ដាលឱ្យខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងចតស្ងៀមរុញទៅបុកទ្វារក្រុមហ៊ុនមួយកន្លែងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករបួសឡើយ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ា
ម៉ុងរិទ្ធី កែងនឹងច្រកផ្លូវចូលសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិខ្មែរម្នាក់ទៀតបើករថយន្តម៉ាកធុនដ្រាមួយគ្រឿង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BL-4267ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី​ ក្នុងទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលច្រកផ្លូវសាលាមធ្យមសិក្សាវិចិត្រសិល្បៈ​ ខណៈនោះក៏មានរថយន្តធុនដ្រាមួយគ្រឿង​ទៀត ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH-9937បើកបរដោយបុរសជនជាតិកូរ៉េម្នាក់រួមដំណើរនឹងនារីជនជាតិកូរ៉េម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន​បានទៅបុករថយន្តធុនដ្រាដែលបើកបរដោយបុរសជនជាតិចិនពីចំហៀងផ្នែកខាងស្ដាំពេញទំហឹង​ បណ្តាលឱ្យខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតដែលចតស្ងៀម​និងរុញទៅបុកទ្វារដែកក្រុមហ៊ុន
មួយកន្លែងរងការខូចខាត ចំណែករថយន្តធុនដ្រាទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង
ស្ទួចយករថយន្តទាំង៣គ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print