ប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ចខ្លះ សូមសួរផង តើម្ចាស់ឡានធុនដ្រា ចូលខ្លួនមកពិន័យតាមច្បាប់ឬនៅ ?

ចែករំលែក៖

ភ្នំពេញ : ករណីបើករថយន្តបញ្ច្រាស់ទិស ហើយមិនគេចពីកន្លែងខ្លួនបំពានច្បាប់ ឈានដល់ឈប់បង្កហេតុ ឡើងដេកលើឡានអោយល្បីថា, រថយន្តធុនដ្រា ពាក់ស្លាកលេខ ភ្នំពេញ 2-BQ 8073 វាខ្លាំងចឹងណា ! ។ មកដល់បច្ចុប្បន្ន មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ចខ្លះ សូមសួរផង តើម្ចាស់ឡានធុនដ្រា ចូលខ្លួនមកពិន័យតាមច្បាប់ឬនៅ ? ប្រទេសយើងមានច្បាប់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សូមរម្លឹកថា, ដូចជាហួសហេតុពេកហើយមនុស្សធន់ៗរបៀបនេះ រស់នៅក្នុងសង្គម មានឡានល្អជិះដែរ តែចរិកមិនសមរម្យសោះ បង្កើតរឿងអាស្រូវធ្វើសង្គមស្អប់ខ្ពើម រិះគន់មិនសំចៃមាត់ ពេញបណ្តាញ facebook ។

ជាក់ស្តែងបុរសម្នាក់បើករថយន្តម៉ាក ធុនដ្រា ពាក់ស្លាកលេខ ភ្នំពេញ 2-BQ 8073 បញ្រ្ចាស់ផ្លូវគេហើយមិនយកចេញ គឺទុកលើផ្លូវបាំងមុខរថយន្តដែលធ្វើដំណើរស្របច្បាប់ មិនដឹងគាត់គិតថាមេច ? ។ ហេតុការណ៍ដ៏ជម្លើយនេះ បានកើតឡើងលើវិថីព្រះនរោត្តម នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២២នេះ មុខក្រសួងមហាផ្ទៃ ។

“ចំណាំទុកបងប្អូន ឃើញឡានធុនដ្រា ពាក់ស្លាកលេខ ភ្នំពេញ 2-BQ 8073 បើកគេចគាត់ទៅល្អជាង ខ្លាចខាតពេលវេលា រឿងគាត់ឌី ១០០”។ ចុងក្រោយសមត្ថកិច្ចនគរបាលខណ្ឌចំការមន ស្ទួចយកមកដាក់នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអោយច្បាស់ចូលខ្លួនមកដោះស្រាយ ទទួលពិន័យតាមច្បាប់ជាធរមាន។ ប៉ុន្តែមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ហើយ សមត្ថកិច្ចមិនទាន់បានប្រាប់ពីអត្តសញ្ញាណ ការចូលខ្លួន បង្ហាញមុខ បុគ្គលនោះ ជាសាធារណៈ ដូចជនសង្ស័យដទៃទៀតនៅឡើយទេ ទើបបន្តកើតជាចម្ងល់ ។
សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា, ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម សខេង បន្តថា, ខ្ញុំក៏សូមឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖

– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print