គ្រោះថ្នាក់យន្តហោះនៅចិន៖ យន្តហោះបែកខ្ទេច មិនមានអ្នកនៅរស់ឡើយ

ចែករំលែក៖

មកទល់ពេលនេះ មន្ត្រីរដ្ឋាភិបាលចិននៅមិនទាន់ប្រកាសព័ត៌មានលម្អិតពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing 737 ដឹកអ្នកដំណើរ១៣២នាក់រួមទាំងក្រុមអាកាសយានិកនៅឡើយ។ តាមសារព័ត៌មាន SCMP អ្នកដំណើរនិងក្រុមអាកាសយានិកនៅលើយន្តហោះមានលេខហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានជួបគ្រោះថ្នាក់កាលពីថ្ងៃទី២១ខែមីនា គឺបានស្លាប់ទាំងអស់។
ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុហើយ ប៉ុន្តែមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយទេ ។ ចំណែកយន្តហោះដែលជួបគ្រោះថ្នាក់គឺបានបែកខ្ទេចទាំងស្រុង ។ ទាំងនោះបានបង្ហាញឱ្យឃើញថា យន្តហោះបានផ្ទុះឆេះ ទើបបង្កឱ្យមានភ្លើងឆេះព្រៃ។
តាមសារព័ត៌មាន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលជាប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុង Wuzhou នៃតំបន់ Guangxi ខណៈដែលក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះត្រូវបានចល័តជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះមានគោលដៅធ្វើដំណើរពីទីក្រុង Kunming នៃខេត្ត Yunnan ឆ្ពោះទៅកាន់ទីក្រុង Guangzhou នៃខេត្ត Guangdong។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក៏បានសម្ដែងមរណទុក្ខចំពោះអ្នកដំណើរនិងក្រុមអាកាសយានិកផងដែរ តែមិនបានបញ្ជាក់លម្អិតថា តើមានមនុស្សប៉ុន្មាននាក់បានស្លាប់នោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់ ខណៈដែលក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ៕ ដោយ៖ ធីរីណា

រូបថត៖The Paper

...

រូបថត៖Dailymail)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print