សមត្ថកិច្ចជំនាញ(កបប)ខេត្តស្វាយរៀងរកឃើញទំនិញខូចគុណភាពជាច្រើនមុខនិងអាក់កុលនៅតាមស្តង់ដេប៉ូម៉ាតក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង:ទំនិញខូចគុណភាពជាច្រើនមុខព្រមទាំងអសល់កុលត្រូវបានសមត្ថកិច្ចជំនាញ(កបប)ខេត្តស្វាយរៀងរកឃើញតាមស្តង់ដេប៉ូម៉ាតនានាក្នុងក្រុងស្វាយរៀង។

ការចុះត្រួតពិនិត្យធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ២០២២ ដឹកនាំដោយលោកផាត សាវុទ្ធ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង។

លោកផាត សាវុទ្ធ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ដោយមានការណែនាំពី លោក ផានអូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរមូលដ្ឋានបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅតាមស្តង់  ដេប៉ូ ចែកចាយទំនិញ ម៉ាត និងអាល់កុល ក្នុងក្រុងស្វាយរៀង។

លោកបន្តថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យថ្ងៃនេះជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពហួសដឺឡេជាច្រើនមុខព្រមទាំងអសកុលជាច្រើនលីត្រហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងធ្វើការដុតកម្ទេចចោលនាពេលក្រោយបន្តទៀត។

លោក  បានប្រាប់ដល់ម្ចាស់ដេប៉ូទំនិញចំពោះ អាល់កុលក្លែងក្លាយអាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ម្ចាស់ស្តង់ដេប៉ូ ម៉ាត និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធហើយ
ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ក្នុងក្រុមគ្រួសាររបស់យើងផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print