លោក អ៊ាង សុផល្លែត៖ វីរៈភាពរបស់ពុក ម៉ែ បងប្អូនទាំងអស់ គឺបានផ្តល់សេចក្តីសុខដល់ក្មេងៗជំនាន់ក្រោយ និងជាកម្លាំងចិត្តជំរុញឱ្យពួកគាត់ចូលរួមការពារសន្តិភាព

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វីរៈភាពរបស់ពុក ម៉ែ បងប្អូនទាំងអស់ គឺបានផ្តល់សេចក្តីសុខដល់ក្មេងៗជំនាន់ក្រោយ និងជាកម្លាំងចិត្តជំរុញឱ្យពួកគាត់ចូលរួមការពារសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលលោកអញ្ជើញជាអធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជន ដែលជាអតីតយុទ្ធជន នគរបាល មន្ត្រីរាជការស៊ីវិល នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក-សមាជិការជាច្រើននាក់ ។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែបានគិតគូពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មូលដ្ឋានទូទាំងប្រទេស ពិសេសចាត់មន្រ្តីគណបក្សចុះជាប់ជាប្រចាំ ។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ បានបញ្ជាក់បន្ថែមថា ការជួបសំណេះសំណាលនៅថ្ងៃនេះ គឺជាការដឹងគុណចំពោះពុក ម៉ែ បងប្អូន ដែលបានលះបង់កម្លាំង កាយចិត្ត អាយុជីវិត ចូលរួមបម្រើជាតិមាតុភូមិនាពេលកន្លងមក ឱ្យទទួលបានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដែលនេះជាគំរូវីរៈភាពដ៏អស្ចារ្យសម្រាប់យុវជនជំនាន់ក្រោយ ជំរុញឱ្យពួកគាត់យល់ច្បាស់ពីសច្ចភាពប្រវត្តិសាស្ត្រ ចូលរួមសកម្មភាពកិច្ចការនានាបម្រើដល់សង្គមជាតិ ការពារសន្តិភាព និងគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងឯកឧត្តមបណ្ឌិត ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print