Update, ជនសង្ស័យចំនួន០៣នាក់ ជាមុខសញ្ញាលួចម៉ូតូ និងរថយន្តដ៏សកម្ម ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ : ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា, កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងរថយន្ត ក្នុងរាជធានីភ្នំពេញចំនួន ០៥ករណី។

ជនសង្ស័យឃាត់ខ្លួន ឈ្មោះ ត្រេន ធឿន ហៅ គង់ សំណាង ហៅ ឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ  ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ និងឈ្មោះ ស្លេះ បញ្ញា ហៅ កៃ  ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ 

ករណីទី១៖ លួចម៉ូតូ ចំនួន០៤គ្រឿង ប្រព្រឹត្តនៅចំណុចមុខមន្ទីរសម្រាកព្យាបាល និងសម្ភពសុខដុមរម្យនា ភូមិជម្ពូរវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។  សម្ភារៈបាត់បង់៖  ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំផលិត២០២០ ពាក់ផ្លាកលេខកំពង់ធំ ១O១៦៤៦, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៧  ពាក់ផ្លាកលេខ ភ្នំពេញ១GK៦៩៨១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១HX៨៧៨៦, ម៉ូតូម៉ាកហុងដាBEAT ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១IH៦០៥៣។ 

ករណីទី២៖ លួចយកម៉ូតូ ចំនួន០៩គ្រឿង ប្រព្រឹត្តនៅចំណុចវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ សម្ភារៈបាត់បង់៖  ម៉ាកហុងដាសេ១២៥  ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ផ្លាកលេខពោធិ៍សាត់ ១H៣៦៥៧, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ផ្លាកលេខ កំពង់ធំ ១J៧៩៣០, ម៉ូតូហុងដាស១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ផ្លាកលេខ បាត់ដំបង១AA៦៥៨៩, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៤ ពាក់ផ្លាកលេខ ស្វាយរៀង ១D៧២៩៨, ម៉ូតូម៉ាកហុងដា សេ១២៥   ពណ៌ ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ១G១៤២៩, -ម៉ូតូម៉ាកហុងដា សេ១២៥ ពណៅ ខ្មៅ ឆ្នាំផលិត២០២០ គ្មានផ្លាកលេខ, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ តាកែវ១Q៣៦៨៧, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ផ្លាកលេខ តាកែវ១V៩៧០៦, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០២០ ពាក់ផ្លាកលេខ ត្បូងឃ្មុំ ១H៨៩១៦។

ករណីទី៣៖ លួចម៉ូតូ ចំនួន០៥គ្រឿង ប្រព្រឹត្តនៅចំណុចឃ្លាំងធ្វើស្លាកយីហោហ្គេនស្បឺក ផ្លូវលំភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥  ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ ១FE៥២០៦, ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១២ ពាក់ផ្លាកលេខ ភ្នំពេញ ១BJ ៦៣៣៥, ម៉ូតូហុងដាសBEAT ពណ៌ ខ្មៅ ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១IW២៣៤៦, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៦ ពាក់ផ្លាកលេខ ព្រៃវែង ១J៦៥២៤, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៩ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J៣៧៦៦។ 

ករណីទី៤៖ លួចម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចក្នុងរបងឃ្លាំងចំហៀងខាងត្បូង ផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥  ពណ៌ ខ្មៅ ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ កំពត ១S៩២៤៩, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ ១FE ២០៧០ , ម៉ូតូហុងដា BEAT ពណ៌ ខៀវ ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ កំពង់ធំ ១L២៥៣៩។ 

ករណីទី៥៖ លួចម៉ូតូ ចំនួន០៤គ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។  សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាប៊ីត  ពណ៌ ក្រហម ឆ្នាំផលិត២០១៩ ពាក់ផ្លាកលេខ តាកែវ ១U៤២១៥, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ កណ្តាល ១AL ០៨៩៥, ម៉ូតូហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ១DH ១២៥៥, ម៉ូតូម៉ាកហុងដា ND១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណញតាល១T ៦៩៥៥។ 

វត្ថុតាងចាប់យក៖ ម៉ូតូ ចំនួន១៤គ្រឿង, រថយន្ត ចំនួន០១គ្រឿង, ឧបករណ៍ធ្វើសកម្មភាព និងសម្ភារៈមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print