រដ្ឋមន្ត្រីបរទេសកម្ពុជា : ខ្ញុំក៏បាននឹកឃើញពីអតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងអំពើហិង្សា​

ចែករំលែក៖

ភ្នំពេញ: នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសំណេរលើ facebook ផ្លូវការថា, ខ្ញុំក៏បាននឹកឃើញពីអតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងអំពើ ហិង្សា​។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, មុនពេលខ្ញុំត្រៀមចេញដំណើរទៅកាន់ទីក្រុងភ្នំពេញវិញនៅព្រឹកនេះ ខណៈដែលកំពុងឈរមើលផ្ទៃបឹងអ៊ីនយ៉ាងដ៏ស្អាតហើយស្ងប់ស្ងាត់ក្នុងទីក្រុងយ៉ាងហ្គូន ខ្ញុំបានពិចារណាពីដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ស្របពេលនោះដែរ ខ្ញុំក៏បាននឹកឃើញពីអតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងអំពើ ហិង្សា​។ ហើយខ្ញុំសង្ឃឹមថា ប្រជាជនមីយ៉ាន់ម៉ានឹងមិនជួបវាសនាដូចគ្នានេះទេ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, គោលបំណងស្នូលរបស់យើងគឺនៅដដែល៖ ជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ 

លោកបន្តថា, ក្នុងអំឡុងពេលពីរថ្ងៃ ខ្ញុំមានកម្មវិធីដែលគ្រោងទុកជាងដប់ ដែលខ្ញុំមានឱកាសជួប ស្តាប់ និងបញ្ចេញមតិ ជាមួយតួអង្គសំខាន់ៗមួយចំនួនក្នុងការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា។ យើងបានដឹងច្បាស់ហើយថាកាលវិភាគដ៏ចង្អៀតនៃដំណើរទស្សនកិច្ចនេះនឹងមិនអនុញ្ញាតឱ្យយើងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នោះទេ ប៉ុន្តែយើងនៅតែសង្ឃឹមថានឹងអាចជួបភាគីផ្សេងៗជាច្រើនទៀត ក្នុងអំឡុងពេលទស្សនកិច្ចនាពេលខាងមុខក្នុងឆ្នាំនេះ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីទាំងអស់ដែលចូលរួមចំណែកធ្វើឱ្យទស្សនកិច្ចនេះបានប្រព្រឹត្តទៅដោយរលូន។ ប្រាកដណាស់ នេះគឺជាជំហានមួយទៀតឆ្ពោះទៅមុខ។ ខ្ញុំប្តេជ្ញាថានឹងបោះជំហានបន្តបន្ទាប់ទៀតតាមដែលអាចធ្វើទៅបានក្នុងនាមជាប្រេសិតពិសេស និងជាពលរដ្ឋម្នាក់នៅក្នុងគ្រួសារអាស៊ាន។ ជាមួយនឹងភាពអត់ធ្មត់ និងការតស៊ូព្យាយាម យើងនឹងទទួលបានជោគជ័យរួមគ្នា៕ 

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print