ភ្នំពេញ ៖ មន្ទីរពេទ្យព្រះ អង្គឌួង គ្រោង នឹង សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ ជា ផ្លូវការ នៅ ព្រឹក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេច អគ្គ មហា សេនាប តី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ហើយ ដើម្បី ឲ្យ កម្មវិធី ខាងលើ ប្រព្រឹត្ត ទៅ ដោយ រលូន រក្សា បាន នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ រដ្ឋបាល រាជធានី ភ្នំពេញ នឹងធ្វើ ការបញ្ចៀស ចរាចរ និង ផ្អាក ចរាចរ ជា បណ្តោះអាសន្ន ជុំវិញ ទីតាំង ប្រារព្ធ ពិធី រហូតដល់ បញ្ចប់ កម្ម វិធី។
នេះ បើ យោង តាម សេចក្តី ជូនដំណឹង របស់ រដ្ឋបាល រាជធានី ភ្នំពេញ ដែល ក្នុង សេចក្តី ជូនដំណឹង នេះ មានន័យថា រដ្ឋបាល រាជធានី ភ្នំពេញ សូម ជម្រាបជូន ដំណឹង ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ក្នុង រាជធានី ភ្នំពេញ ឱ្យ បាន ជ្រាប ថា នៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ចាប់ពី ម៉ោង ០៥០០ នាទី ក្រសួងសុខាភិបាល និង មន្ទីរពេទ្យ ព្រះអង្គ ឌួង នឹង រៀបចំ ពិធី សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ អគារ នៃ មន្ទីរពេទ្យ ព្រះ អង្គឌួង ដែល ស្ថិតនៅ ភូមិ ៩ សង្កាត់ ផ្សារ ថ្មី ទី ១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ សម្ដេច អគ្គ មហា សនាប តី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ដើម្បីឱ្យ កម្មវិធី ខាងលើ ប្រព្រឹត្ត ទៅដោយ រលូន រក្សាបាន នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ រដ្ឋបាល រាជធានី ភ្នំពេញ ធ្វើការ បញ្ចៀស ចរាចរ និង ផ្អាក ចរាចរ ជា បណ្តោះអាសន្ន ជុំវិញ ទីតាំង ប្រារព្ធ ពិធី រហូតដល់ បញ្ចប់ កម្ម វិធី ដោយ មិន អនុញ្ញាត ឲ្យ យានជំនិះ គ្រប់ ប្រភេទ ឆ្លងកាត់ កំណាត់ មហាវិថី ព្រះ នរោត្តម ចាប់ពី វិថី ឧកញ៉ា អ៊ុង ប៊ុន ហ៊ូ វ ( ផ្លូវ លេខ ១០៨) ដល់ វិថី ខេមរភូមិន្ទ ( ផ្លូវ លេខ ១៣០) កំណាត់ វិថី ព្រះ អង្គឌួង ( ផ្លូវ លេខ ១១០) ចាប់ពី វិថី ប៉ាស្ទ័រ ( ផ្លូវ លេខ ៥១) ដល់ វិថី ព្រះអង្គ យុគន្ធរ ( ផ្លូវ លេខ ១៩) កំណាត់ វិថី ក្រមួនស ( ផ្លូវ៍ លេខ ១១០) ចាប់ពី វិថី ប៉ាស្ទ័រ ( ផ្លូវ លេខ ៥១) ដល់ មហាវិថី ព្រះ ន រោ ត្ដម កំណាត់ វិថី ព្រះ ជ័យជេដ្ឋា ( ផ្លូវ លេខ ១១៨) ចាប់ពី វិថី ប៉ាស្ទ័រ ( ផ្លូវ លេខ ៥១) ដល់ វិថី ព្រះអង្គ យុគន្ធរ ( ផ្លូវ លេខ ១៩) និង កំណាត់ វិថី ព្រៃនគរ ( ផ្លូវ លេខ ១២៦) ចាប់ពី វិថី ប៉ាស្ទ័រ ( ផ្លូវ លេខ ៥១) ដល់ មហាវិថី ព្រះ ន រោ ត្ដម ។
អាស្រ័យហេតុនេះ សូម បងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ឆ្លងកាត់ តាម ដងផ្លូវ ខាងលើ មេត្តា ជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀស ការធ្វើដំណើរ ឆ្លង កាត់ ទីតាំង ប្រារព្ធ ពិធី តាម កាល បំ រិ ច្ឆ ទ ខាងលើ ដោយ អនុគ្រោះ ។ ផុត រយៈពេល ហាមឃាត់ បណ្តោះអាសន្ន នេះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង បើក ឱ្យ ចរាចរ ជាធម្មតា វិញ ។ ទទួលបាន សេចក្ដីជូនដំណឹង នេះ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ រដ្ឋបាល ខណ្ឌដូនពេញ និង អាជ្ញាធរ ពាក់ព័ន្ធ គ្រប់លំដាប់ ថ្នាក់ ត្រូវធ្វើ ការផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ និង ចាត់ តាំង អនុវត្ត ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ៕ សំរិត