សិស្ស និស្សិតស្រី អាហ្វហ្គានីស្ថាន មិនបានទៅសាលាឡើយ ក្រោយរដ្ឋាភិបាលតាលីបង់ក្បត់សំដីនៅនាទីចុងក្រោយ

ចែករំលែក៖

សិស្ស និស្សិតស្រីជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានស្រក់ទឹកភ្នែកដោយខ្លួនមិនបានទៅបន្តការសិក្សារបស់ខ្លួននោះឡើយ ក្រោយរដ្ឋាភិបាលតាលីបង់ស្រាប់តែ ប្រែក្រឡាស់មិនឱ្យសិស្សស្រីទៅសាលារៀនវិញ។

កន្លងមកក្រុមតាលីបង់បានប្រកាសថា សិស្សស្រីចាប់ពីថ្នាក់ទី ៦ឡើងនឹងអនុញ្ញាតឱ្យទៅសាលារៀនវិញចាប់ពីថ្ងៃទី ២៣ខែមីនា ។ ប៉ុន្តែនៅមុនពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះសាលារៀននឹងត្រូវបើកទ្វារទទួលសិស្សស្រី ស្រាប់តែក្រុមតាលីបង់បានប្រកាសផ្អាកវិញ។
ក្នុងពេលនេះដែរ អ្នកនាំពាក្យក្រុមតាលីបង់លោក Inamullah Samangani បានឆ្លើយតបនឹងបទសម្ភាសន៍ពីបណ្តាញព័ត៌មានធំៗលើពិភពលោក ដោយលោកបញ្ជាក់ថា «នោះជាការណ៍ពិត»។ លោក Inamullah Samangani មិនបានបកស្រាយពីមូលហេតុដែលនាំឱ្យមានការផ្អាកភ្លាមៗនោះឡើយ ។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំអាហ្វហ្គានីស្ថាន លោក Ahmad Rayan បានបញ្ជាក់ថា «យើងខ្ញុំមិនទទួលបានការអនុញ្ញាតឱ្យបំភ្លឺពីករណីខាងលើនោះឡើយ»៕ ដោយធីរីណា

...

រូបថត​ :AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print