អភិបាលខេត្ត​ព្រៃវែង​៖​ ការរៀបចំព្រឹត្តការណ៍សង្ក្រាន្តឆ្នាំនេះ ត្រូវឱ្យមានលក្ខណៈល្អប្រសើរបំផុត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងភរិយា កាលពីរសៀលថ្ងៃទី២៤ ខែមីនាម្សិលមិញនេះ​ បានជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលប្រជុំពហុបំណង (B) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះ លោក​ ជា​ សុមេធី​ បានថ្លែងជំរាបថា៖ ការរៀបចំព្រឹត្តការណ៍សង្ក្រាន្តឆ្នាំនេះ ត្រូវរៀបចំឱ្យមានលក្ខណៈល្អប្រសើរបំផុត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលដ្ឋដែលមកទស្សនាក្នុងព្រឹត្តការណ៍នេះ​ ឱ្យ​មានភាពអធឹកអធម ក្នុងនោះយើងក៏មានការរៀបចំនូវពិធីទទួលទេវតាឆ្នាំថ្មី និងកម្មវិធីផ្សេងៗជាច្រើនទៀត បន្ទាប់ពីបានអាក់ខានប្រារព្ធពិធីចំនួន២ឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩នេះ។

កិច្ចប្រជុំពិភាក្សានេះ គឺដើម្បីរៀបចំផែនការបែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងការរៀបចំដំណើរការពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើង ដោយបានបង្កើតក្រុមការងាររៀបចំព្រឹត្តការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២ ដែលមានសមាសភាពជាច្រើន ក្នុងនោះមានថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងផ្នែកពាក់ព័ន្ធជាច្រើននាក់ បន្ទាប់មកក៏បានចុះពិនិត្យទីតាំងប្រារព្វពិធីដោយផ្ទាល់ផងដែរ ដើម្បីធានាឲ្យការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើង ប្រកបដោយភាពរលូន និងជោគជ័យ។

ជាចុងក្រោយ លោកអភិបាលខេត្ត​ និងភរិយា សូមគោរពជូនពរលោក លោកស្រីនៃអង្គប្រជុំទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print