ទេសរដ្ឋមន្រ្តី​ គន់​ គីម​ អនុប្រធាន​ និង​ជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា​សំណេះសំណាល​សាកសួរសុខទុក្ខ​ សមាជិកអតីតយុទ្ធជនកម្ពុជា​ ខេត្តតាកែវ ជាជនពិការ ប្រភេទ​ ក១​ និង​ក២​

ចែករំលែក៖

ខេត្តតាកែវ​៖ នៅរសៀលថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធ សករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមអមដំណេីរ នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្រ្តី​ គន់​ គីម​ អនុប្រធាន​ និង​ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ក្នុងពិធីសំណេះសំណាល​សាកសួរសុខទុក្ខ​ សមាជិកអតីតយុទ្ធជនកម្ពុជា​ ខេត្តតាកែវ ជាជនពិការ ប្រភេទ​ ក១​ និង​ក២​ ចំនួន ២៦០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ១០០,០០០៛​ (ដប់មុឺនរៀល)​ និង​ប្រធានប៉ុស្តិ៍រដ្ឋបាលចំនួន១០០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​៥០,០០០៛​ (ប្រាំមុឺនរៀល)​ ព្រមទាំងប្រគល់អំណោយដ៍ថ្លៃថ្លារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ ជំនួសមុខ ឲ្យអតីតយុទ្ធជនកម្ពុជាខេត្តតាកែវទាំងអស់ សូមគោរព ដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះសរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចលោកតែងគិតគូរអំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ក៍ដូចជាបងប្អូនជនពិការប្រភេទក១ និងក២ ខេត្តតាកែវ​យេីងរៀងរហូតមក។

ឆ្លៀតក្នុងឱកាសនោះផងដែរនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី អនុប្រធាន អគ្គលេខាធិការ សមគមអតីតយុទ្ធជនកម្ពុជា បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវ ពង្រឹងស្ថាប័នមន្ទីរ អង្គភាពនានា ដែលចង សម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការជួយដោះស្រាយជីវភាពបងប្អូនឲ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសដល់បងប្អូនទាំងអស់ត្រូវតែបន្តនូវការ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល គឺវិធានការ <<៣ការពារ និង ៣កុំ>> ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print