ប្រធានាធិបតីអាមេរិកជួបជាមួយកម្លាំងទាហានឆត្រយោងនៅប្រទេសប៉ូឡូញ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបៃឌិន បានបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញនាថ្ងៃទី២៥ខែមីនា ហើយបានទៅសួរសុខទុក្ខទាហានឆត្រយោងលេខ៨២ អាមេរិកដែលឈរជើងនៅប្រទេសប៉ូឡូញ ។ ទីតាំងដែលប្រធានាធិបតីបៃឌិន ទៅសួរសុខទុក្ខនោះមានចម្ងាយពីព្រំដែនអ៊ុយក្រែន ១០០គីឡូម៉ែត្រ ។

កាលពីថ្ងៃទី២៤ខែមីនា ប្រធានាធិបតីបៃឌិនបានជួបប្រជុំ៣លើកផ្សេងគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ក្នុងនោះមានកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រទប់ទល់ជាមួយរុស្ស៊ី កិច្ចប្រជុំជាមួយណាតូ និងកិច្ចប្រជុំ G7 ។
នៅក្នុងប្រទេសប៉ូឡូញ លោកបៃឌិនបានប្រកាសពីសកម្មភាពមនុស្សធម៌ ជួយដល់ជនភៀសខ្លួនអ៊ុយក្រែន ដែលបានគេចពីការវាយប្រហាររបស់រុស្ស៊ី ។ ជាមួយគ្នានោះដែរប្រធានាធិបតីបៃឌិន បានទៅជួបកម្លាំងទាហាននៅយប់ថ្ងៃទី២៥ខែមីនា ដោយបានពិសាភីហ្សាជាមួយកម្លាំងទាហានផងដែរ ។ តាមគម្រោងនៅថ្ងៃទី ២៦ខែមីនានេះ លោកបៃឌិននឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។
ប៉ូឡូញជាប្រទេសសមាជិកណាតូ នៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន។ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសប៉ូឡូញ គឺដើម្បីបញ្ជាក់ពីការធានាសន្តិសុខដល់ប្រទេសមួយនេះ៕ ដោយធីរីណា

...

រូបថត​ :​ New York Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print