ប្រធានាធិបតីអ៊ុយក្រែនខឹងសម្បាយ៉ាងខ្លាំងដែលប្រទេសលោកលិចផ្តល់អាវុធមិនតាមតម្រូវការអស់តែលុយ

ចែករំលែក៖

នៅថ្ងៃទី២៦ខែមីនាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះបណ្តាប្រទេសលោកខាងលិចដែលបានផ្តល់អាវុធមួយចំនួនតូចខុសពីតម្រូវការក្នុងសមរភូមិ។ លោក Volodymyr Zelensky បញ្ជាក់ថា អ៊ុយក្រែនត្រូវការរថក្រោះ យន្តហោះចម្បាំង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា តែលោកខាងលិចផ្តល់តែអាវុធដែលប្រទេសនេះមិនត្រូវការ ។ កន្លងមក លោក Volodymyr Zelenskyបញ្ជាក់ថា អាវុធទាំងនោះមិនមែនឲ្យទទេនោះឡើយគឺគិតថ្លៃទាំងអស់។

មានប្រសាសន៍កាលពីយប់ថ្ងៃទី២៦ខែមីនា ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា «នោះជាអ្វីដែលប្រទេសជាមិត្តផ្តល់ជូននោះគឺមិនខុសអ្វីពីការប្រមូលសំរាមនោះឡើយ ។ នេះមិនត្រឹមតែសេរីភាពរបស់អ៊ុយក្រែន គឺជាសេរីភាពរបស់អឺរ៉ុបទាំងមូល»។ ប្រធានាធិបតីអ៊ុយក្រែនក៏បានដាក់សំណួរសួរថា តើលោកខាងលិចកំពុងតែខ្លាចរុស្ស៊ីឬ?
ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការខកចិត្តយ៉ាងខ្លាំងនៅក្នុងជំនួបពិភាក្សាជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda ដែលមិនបានផ្តល់ជំនួយយន្តហោះចម្បាំងមកឱ្យអ៊ុយក្រែន។
កាលពីដើមខែមីនា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធបញ្ជូនយន្តហោះចម្បាំង MiG-29 ផលិតដោយប្រទេសរុស្ស៊ីទៅកាន់ទីតាំងទាហានអាមេរិកនៅអាល្លឺម៉ង់ ដើម្បីបន្ថែមកម្លាំងដល់ទាហានអ៊ុយក្រែន ៕ ដោយធីរីណា

...


រូបថត​ :AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print