លោកហ៊ុនម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា៣០៨នាក់ឃុំវាលពង់ស្រុកឧដ្ដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីចំនួន៣០៨ នាក់នៅឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុ ប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ, លោក លី សុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ, លោក សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពុង ព្រមទាំងវត្តមានក្រុមការងារគណបក្សចុះជួយឃុំវាលពង់ និងមន្ត្រីគណបក្សមូលដ្ឋានជាច្រើននាក់ទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់បងប្អូនទាំង៣០៨ ដែលបានសម្រេចចិត្តប្រកបដោយស្មារតីយល់ដឹងខ្ពស់ក្នុងការរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចលនាកសាងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

សូមបញ្ជាក់ថា សមាជិកគណបក្សបញ្ចូលថ្មីនាឱកាសនោះមកពីគ្រប់មជ្ឈដ្ឋានជីវភាពសង្គម រួមមាន៖ កសិករ កម្មករ អាជីវករ គ្រូបង្រៀន សិស្ស និស្សិត និងនិយោជិតតាមគ្រឹះស្ថានឯកជននានា៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print