រាជិនីហួវៃ បង្ហាញខ្លួនជាលើកដំបូងក្រោយកាណាដាដោះលែងឱ្យមានសេរីភាព

ចែករំលែក៖

ជាលើកដំបូងដែលលោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន ហួវៃ បានបង្ហាញខ្លួនជាសាធារណៈ ក្រោយលោកស្រីត្រូវបានកាណាដាដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះជាថ្ងៃដំបូង និងក៏ជាលើកដំបូងដែរ ដែលលោកស្រីចាប់ផ្តើមបន្តការងាររបស់ខ្លួន ។

លោកស្រីបានវិលត្រឡប់មកធ្វើការងារវិញនៅថ្ងៃទី២៨ខែមីនា ក្នុងពេលដែលអាមេរិក និងលោកខាងលិចបន្តការដាក់ទណ្ឌកម្មមកលើក្រុមហ៊ុននេះ។ តាមសារព័ត៌មាន CNN Businessផ្សាយថា នេះជាលើកដំបូងដែលលោកស្រី (CFO)បានបង្ហាញខ្លួនជាសាធារណៈ ។ លោកស្រីបានធ្វើសន្និសីទកាសែតស្តីពីលទ្ធផលនៃការធ្វើជំនួញរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២១ នៅក្នុងទីស្នាក់ការកណ្តាល ក្នុងទីក្រុង Shenzhen ។
តាមការប្រកាសរបស់លោកស្រី ម៉េង នៅឆ្នាំ២០២១ក្រុមហ៊ុនរកបានប្រាក់ចំណូល ៦៣៦,៨ពាន់លានយន់ (ប្រមាណ១០០ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណូលថយចុះប្រមាណ២៩%បើប្រៀបធៀបនឹងឆ្នាំ២០២០។ ចំណែកអគ្គនាយកប្តូរវេនរបស់ក្រុមហ៊ុន ហួវៃ លោក Guo Ping បានបញ្ជាក់ថា យើងបានឆ្លងផុតដំណាក់កាលនៃឆ្នាំ២០២១ ប៉ុន្តែសង្គ្រាមដើម្បីភាពស្ថិតស្ថេររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។
បើទោះបីប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំង ប៉ុន្តែប្រាក់ចំណេញរបស់ក្រុមហ៊ុនហួវៃនៅក្នុងឆ្នាំ២០២១បានកើនឡើងដល់ទៅ៧៦% គឺមាន១១៣,៧ពាន់លានដុល្លារ (ប្រមាណ១៨ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណេញច្រើនជាងកាលពីឆ្នាំ២០២០ ជាង ៣%៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print