ក្រសួងបរិស្ថាន​ និងអង្គការ FAO ពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​៣០ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Rebekah Bell ប្រធានអង្គការកសិកម្ម និងស្បៀងសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន ដើម្បីពិនិត្យនិងពិភាក្សាលើកគម្រោងស្នើសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយ អង្គការ FAO សម្រាប់រៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រនិរន្តរភាពសេដ្ឋកិច្ច ហើយជាលទ្ធផលជួយដល់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

នាឱកាស​នោះ​ លោករដ្ឋលេខាធិការ​ បានគូសបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ​ថា៖ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺស្របទៅនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្រសួង ដូចជា៖​ សួនបន្លែតាមលំនៅឋាន ,ការចិញ្ចឹមសត្វ ,កសិកម្មអភិរក្ស ,ពិពិធកម្មកសិកម្ម ជាដើម បន្ថែមទៅនឹងគម្រោង REDD+ ទេសចរណ៍ធម្មជាតិ ផល/អនុផលព្រៃឈើ។

ដោយ​ឡែក​លោកស្រីតំណាងអង្គការ FAO ក៏បានលើកឡើងដែរថា៖​ កំពុងស្វែងរកធនធានដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រួមទាំងការបង្កើតហិរញ្ញប្បទានបៃតងសម្រាប់គាំទ្រការវិនិយោគឯកជន ដោយផ្តោតជាបឋមលើដំណាំស្រូវដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការស្តារធនធានព្រៃឈើ ដោយចាប់ផ្តើមពីធនធានរបស់អង្គការ FAO និងប្រភពផ្សេងៗទៀត ដូចជា​ មូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានសាកល (GEF)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print