អគ្គនាយក​ស៉ីម៉ាក់​៖​ ទស្សនវិជ្ជារបស់សម្តេចតេជោ​”..​.ការដាក់ចេញនូវគោលនយោបាយ​ជាប្រការសំខាន់​ តែត្រូវមានអ្នកប្រតិបត្តិដ៏ស្មោះត្រង់​ ​និងមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនុវត្ត​ ទេីបគោលនយោបាយបានជោគជ័យ…”​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រឹកថ្ងៃ​ពុធ​ទី​៣០ ខែមីនា ឆ្នាំ២០២២​នេះថា៖​ ទស្សនវិជ្ជារបស់សម្តេចតេជោ​”..​.ការដាក់ចេញនូវគោលនយោបាយ​ជាប្រការសំខាន់​ តែត្រូវមានអ្នកប្រតិបត្តិដ៍ស្មោះត្រង់​និងមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនុវត្ត​ ទេីបគោលនយោបាយបានជោគជ័យ…”​។

លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ ទស្សនវិជ្ជា​នេះ​ ជាទ្រឹស្តីនៃវិទ្យាសាស្ត្រពិត​ ដែលចាំបាច់ត្រូវតែប្រតិបត្តិសំដៅសំរេចបានជោគជ័យនូវរាល់ផែនការយុទ្ធសាស្ត្រនិងសកម្មភាពការងារ!។​ ដាក់ចេញផែនការ​ អនុវត្តន៍​ ការត្រួតពិនិត្យនិងវាយតំលៃលទ្ធផល​ កែតំរូវតម្រង់ទិស….អនុវត្តន៍! ។

សូមជម្រាបថា​ កាលពីម្សិលមិញនេះ​ អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ ក៏​បាន​ថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ដែរ​ថា៖​ ផ្ទៃទឹកខាងលេីថ្លាឈ្វេង​គួរឱ្យគយគន់ ប៉ុន្តែបាតទឹកកប់ក្នុងដីបាតទន្លេមានសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម! រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនអង្គភាពសុីម៉ាក់ក្រោមការសម្របសម្រួលរបស់គណកម្មការអន្តរក្រសួង​ដឹកនាំដោយក្រសួងមហាផ្ទៃ​ ធ្វេីការបោសសំអាតគ្រាប់សំណល់សង្គ្រាមលិចក្នុងបាតទន្លេ​ ដេីម្បីធានាសុវត្ថិភាពនិងអភិវឌ្ឍ​ន៍ប្រទេសជាតិ!៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print