មានករណីបាញ់ប្រហារនៅពីរទីតាំងផ្សេងគ្នានៅក្នុងទីក្រុង Bnei Brak ស្ថិតនៅភាគខាងកើតរដ្ឋធានី Tel Aviv បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។ ការបាញ់ប្រហារធ្វើឡើងដោយជនដៃដល់តែម្នាក់ប៉ុណ្ណោះ។
ករណីបាញ់ប្រហារកើតឡើងនៅថ្ងៃទី២៩ខែមីនា (ពេលវេលានៅអុីស្រាអែល) ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស គឺខ្មាន់កាំភ្លើងមានតែម្នាក់ឯងប៉ុណ្ណោះដោយជិះរថយន្តបាញ់ប្រហារ។
កាលពីថ្ងៃទី២៧ខែមីនា មានករណីបាញ់ប្រហារកើតឡើងនៅក្នុងទីក្រុង Hadera បណ្តាលឱ្យប៉ូលិស២នាក់ស្លាប់។ ចំណែកកាលពីសប្តាហ៍កន្លងមកក៏មានការវាយប្រហារដោយកាំបិតកើតឡើងនៅក្នុងទីក្រុង Beersheba សម្លាប់មនុស្ស៤នាក់ផងដែរ។ ក្រុមភេរវកម្ម Daesh (IS) បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហារទាំងនោះ ។ កម្លាំងប៉ូលិសអុីស្រាអែលក៏បានបាញ់សម្លាប់ជនដៃដល់៣នាក់ផងដែរ។
ក្រោយរងការវាយប្រហារជាបន្តបន្ទាប់មក នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett បានលើកឡើងថា ចាំបាច់ត្រូវតែមានវិធានការសន្តិសុខតឹងតែងបំផុត ដោយក្រុមភេរវកម្ម បង្កើនការវាយប្រហារដាច់ដោយឡែកពីគ្នា ៕ ដោយធីរីណា
រូបថត:Reuters.