ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី៣១ ខែមីនា ឆ្នាំ២០២២នេះថា៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងលោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញជាធិបតីក្នុងពិធីបិទ “វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” នៅភោជនីយដ្ឋាន The Spoon Cafe ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលខាងលើបានប្រព្រឹត្តទៅតាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានសិក្ខាកាមជាអ្នកផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បុគ្គលិក្នុងវិស័យភោជនីយដ្ឋាន មន្ត្រីមន្ទីរទេសចរណ៍ និងតំណាងសមាគមន៍ឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បានទទួលការបណ្តុះបណ្តាលរួមមាន៖ (១) វគ្គគ្រូបង្គោលហូកា ចំនួន ២៤រូប (២) បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន ៣០រូប និង (៣) ការបណ្តុះបណ្តាលបន្តក្នុងទម្រង់ In-House Training ចំនួន ១១៦រូប (ស្រីចំនួន ៦៧រូប)។
លោករដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានផ្តល់អនុសាសន៍មួយចំនួនជូនដល់ ភាគីពាក់ព័ន្ធ និងសិក្ខាកាមជ័យលាភីទាំងអស់ ដូចខាងក្រោម៖
១. ត្រូវខិតខំ យក ចំណេះ និងជំនាញ ដែលទទួលបានពីសាលាបណ្តុះបណ្តាលទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន ប្រកបដោយសីលធម៌ជំនាញវិជ្ជាជីវៈខ្ពស់ និងត្រូវខិតខំបន្តសិក្សារៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួននៅក្នុងវិថីការងារវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាពេញមួយជីវិត។
២. បន្តជំរុញការបណ្តុះបណ្តាលក្នុងទម្រង់បណ្តុះបណ្តាលខាងក្នុង (In-house Training) ឲ្យបានកាន់តែ ផុល ផុសបន្ថែមទៀត ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ហូកា ដែលមានការទទួលស្គាល់ និងវិធីសា ស្ត្រ បណ្តុះបណ្តាលសកម្ម (Active Learning) ដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលស្តាវិស័យទេសចរណ៍ឡើងវិញ។
៣. សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប សូមចាប់យក បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របណ្តុះបណ្តាលរបស់ខ្លួនឲ្យស្របទៅ បដិវត្តន៍ឧស្សាហកម្ម ៤.០។
៤. សមាគឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងការជំរុញផ្សព្វផ្សាយ ស្មារតីនៃកម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្ម និងសមាជិករបស់ខ្លួន ហើយគណៈ កម្ម ការគ្រប់គ្រងគម្រោង ហូកា រីករាយនឹងផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកចាំបាច់នានា។
៥. សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬកម្មវិធីបណ្តុះបណ្តាលដោយភ្នាក់ងារ និងដៃគូរនានា សូម ប្រើប្រាស់ និងអនុវត្តកម្មវិធីបណ្តុះបណ្តាល ហូកា នៅក្នុងស្ថាបនរបស់ខ្លួន ដែលនៅទីនេះយើងឃើញថា សាលា បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ Spoon គ្រោងបញ្ចូលកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ។
៦. សំណូមពរដោយឡែក សូមស្នើឲ្យបណ្តារសណ្ឋាគារ ប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋាន ស្ថាប័ន អាជីវកម្មដែលបំពេញសកម្មភាពវិជ្ជាជីវៈទេសចរណ៍ ទាំងអស់ ផ្តល់ ឱកាសការងារ ដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា និងដល់សិស្ស និងយុវជន កម្ពុជា ដ៏ទៃទៀត ដែលបាន និង កំពុងសិក្សាជំនាញវិជ្ជាជីវៈ ទេស ចរណ៍ អាចចូលបំពេញកម្មសិក្សា ដើម្បីទទួលបានជំនាញនៅ តាមស្ថាប័ន របស់ខ្លួន ឲ្យបានកាន់តែ ទូ លាយ បន្ថែមទៀត៕
ដោយ៖សហការី