បិទជាបណ្ដោះឣាសន្នច្រកចូលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី

ចែករំលែក៖

ខេត្តសៀមរាប : អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការបិទជាបណ្តោះអាសន្នច្រកចូលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ។

អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ន អាជ្ញាធរ ជាតិអប្សរាបាននឹងកំពុងដំណើរការជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ក្នុងន័យដើម្បីឱ្យដំណើរ ការការជួសជុលប្រព្រឹត្តទៅដោយភាពរលូន ក៏ដូចជាដើម្បីបង្ការនូវគ្រោះថ្នាក់ជាយថាហេតុនានាដល់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន អាជ្ញាធរជាតិអប្សរានឹងបិទជាបណ្តោះអាសន្ននូវច្រកចូលខ្លោងទ្វារខាងលិចន ប្រាសាទបន្ទាយក្តី គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ខ្លោងទ្វារខាងលិចត្រូវបានជួសជុលរួចរាល់ជា ស្ថាពរ។ ក្នុងអំឡុងពេលនៃដំណើរការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនអាចទស្សនា ប្រាសាទបន្ទាយក្តី តាមរយៈច្រកខ្លោងទ្វារខាងកើត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print