ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៨គ្រួសារ ក្នុងស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនគ្រួសារ និងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៣៨ គ្រួសារ ក្នុងនោះគ្រួសាររលំទាំងស្រុងចំនួន០៨គ្រួសារ និងគ្រួសាររងគ្រោះធ្ងន់ធ្ងរ៣០គ្រួសារ នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

 

មានប្រសាសន៍នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ 

លោកបានបន្តថា កាកបាទក្រហមកម្ពុជា  ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា។  ហើយសម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។ 

ក្នុងឱកាសនោះដែរ លោកបានចូលរួមនូវការសោកស្ដាយ ចំពោះប្រជាពលរដ្ឋទាំង ៣៨ គ្រួសារ ដែលបានខូចខាតនៅផ្ទះសំណាក់បែកដល់បញ្ហាខ្យល់កន្ត្រាក់ ដែលបានកើតឡើងនាពេលកន្លងមក ហើយលោកក៏បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣៨គ្រួសារ សូមកុំមានការអស់សង្ឃឹម ព្រោះគ្មានអ្នកណាម្នាក់ចង់ឱ្យឧបទ្ទវហេតុនេះទេ កើតឡើងគង់លើខ្លួនឡើង។

ជំនួយសង្រ្គោះដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះ ទាំង៣៨គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,អាល់កុល ១ដប ,ម៉ាស់ ១ប្រអប់ ២០ម៉ឺនរៀល។ ដោយឡែកចំពោះអ្នករងគ្រោះរលំផ្ទះទាំងស្រុង០៨គ្រួសារ បានឧបត្ថម្ភបន្ថែមជូនបន្ថែមក្នុងគ្រួសារនីមួយៗនូវ៖ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print