លោក ញ៉ែម សំអឿន បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ ២០២២ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ នៅរសៀល ថ្ងៃ ទី ៣១ ខែ មីនា ឆ្នាំ ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង៩ លោកនាយកសាខា មន្ត្រីសាខា   សរុបចំនួន២៥ នាក់ នៅសាលប្រជុំសាលាខេត្តរតនគិរី អគារ (B)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ 

– ឆ្លង និងអនុម័តរបាយការណ៍លទ្ធផលការងារត្រីមាសទី១ និងទិសដៅបន្តត្រីមាសទី២ ២០២២ 

– ឆ្លង និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី១ ឆ្នាំ២០២២។

– កិច្ចពិភាក្សាការងារ ផ្សព្វផ្សាយកៀរគរសប្បុរសជន ទិវា ៨ ឧសភា ឆ្នាំ ២០២២។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា៖ នេះជាឱកាសដ៏មានតម្លៃ និងជាវេទិកាដ៏គាប់ប្រសើរ ដើម្បីឲ្យសមាជិកសមាជិកានៃអង្គប្រជុំអាចធ្វើការ វាយតម្លៃ និងដកស្រង់បទពិសោធន៍ការងារល្អៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលសាខាបានអនុវត្តកន្លងមក ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការក្នុងត្រីមាសទី១  ដែលបានផ្តោតលើវិស័យអាទិភាពទាំង៤ ក្នុងន័យបង្កើនប្រសិទ្ធភាព និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗ នៅក្នុងត្រីមាសទី២  ឆ្នាំ២០២២ ។  ជាមួយគ្នានេះដែរ លោកប្រធានបានផ្តល់គោលគំនិតសំខាន់ៗ ដល់គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា ដើម្បីចុះជួបផ្សព្វផ្សាយផ្ទាល់ជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២ នេះ ៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print