ឃាត់ខ្លួនស្ត្រីជាមន្រ្តីក្រសួងរ៉ែម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងជាង៥០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។
បើយោងតាមរបាយការណ៍បញ្ជាក់ដោយសមត្ថកិច្ចបានឱ្យដឹងថា សម្ភារបាត់បង់ក្នុងករណីលួចនេះរួមមាន៖
ទី១-នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានពីររយប៉ែតសិបបួនពាន់ប្រាំរយកៅសិបប្រាំពីររៀលប៉ែតសិបសេន)។

ទី២-ប្រាក់ដុល្លារចំនួន១៦០,២៣៧ដុល្លារនិង៩២សេន (ដប់ប្រាំមួយមុឺនពីរយសាបសិបប្រាំពីរដុល្លារនិងកៅសិបពីរសេន)។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គេកំពុងសង្ស័យថា ហេតុអីមន្ត្រីរូបនេះព្រហើនហ៊ានប្រព្រឹត្តបទល្មើសបែបនេះ បើខ្លួនមានតួនាទីធំ ហើយកន្លែងកាន់លុយទៀត ឬមួយក៏លង់នឹងល្បែង? ចំពោះព័ត៌មានលម្អិតគឺទុកឱ្យមន្ត្រីនគរបាលយុត្តិធម៌ដំណើរការនីតិវិធី៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print