រុស្សីព្រមានបិទបំពង់បង្ហូរឧស្ម័នហ្គាសទៅកាន់អឺរ៉ុបបើមិនទូទាត់ដោយប្រាក់រូប្លិ៍ទេ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន សម្រេចឱ្យទូទាត់ថ្លៃឧស្ម័នហ្គាស ដែលលក់ទៅឱ្យអឺរ៉ុបដោយប្រាក់រូប្លិ៍ របស់រុស្ស៊ី ចាប់ពីថ្ងៃទី១ខែមេសា ហើយបើអឺរ៉ុបមិនព្រមនោះរុស្ស៊ីនឹងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ ។

នេះជាការវាយបកថ្មីបំផុតរបស់រុស្ស៊ីទៅលើប្រទេសតំបន់អឺរ៉ុប ក្រោយពេលប្រទេសក្នុងតំបន់នេះបានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលបានបញ្ជូន ទាហានទៅវាយប្រហារអ៊ុយក្រែន។ ការអនុម័តឱ្យទូទាត់ថ្លៃថាមពលដោយប្រាក់រុស្ស៊ីបានទទួលរងប្រតិកម្មយ៉ាងខ្លាំងពីប្រទេសអឺរ៉ុប។
ក្នុងពេលនេះដែរប្រទេសតំបន់អឺរ៉ុប បានប្រកាសថា នឹងទូទាត់ថ្លៃថាមពលរុស្ស៊ីដោយប្រើប្រាស់ប្រាក់អឺរ៉ូ ឬប្រាក់ដុល្លារ ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Robert Habeck បានប្រកាសថា «កាលពីថ្ងៃទី៣១ខែមីនា យើងបានសម្រេចអនុវត្តវិធានការចំាបាច់ ក្នុងករណីរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ។
ចំណែករដ្ឋមន្ត្រីការបរទេសបារាំង Bruno Le Maire ក៏បានបញ្ជាក់ផងដែរថា បារាំងនិងអាល្លឺម៉ង់បានច្រានចោលសំណើរបស់រុស្ស៊ីឱ្យទូទាត់ថ្លៃឧស្ម័នដោយប្រាក់រុស្ស៊ី ។ ចំណែកប្រទេសអុីតាលីវិញក៏កំពុងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដើម្បីប្រតិកម្មទៅលើរុស្ស៊ីចំពោះបញ្ហានេះដែរ។
នេះជាសកម្មភាពរបស់រុស្ស៊ីនៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រឆាំងប្រាក់ដុល្លារអាមេរិក ដែលកំពុងតែគ្រប់គ្រងនៅលើពិភពលោក។ នេះជាសកម្មភាពយូរអង្វែងដែលរុស្ស៊ីអនុវត្តសង្គ្រាមប្រឆាំងប្រាក់ដុល្លារអាមេរិក៕ ដោយធីរីណា

...

រូបថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print