គួរអោយសង្វេគណាស់ ! ត្រូវចូលរោងការថ្ងៃទី១០ ខែមេសាខាងមុខបែរជាកូនកម្លោះត្រូវបាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់

ចែករំលែក៖

ខេត្តកណ្តាល ៖ គិតទៅសត្យានុម័តធម្មជាតិបានកំណត់យ៉ាងច្បាស់ថា (ជីវិតរបស់មនុស្សលោកយើងម្នាក់ៗ ការស្លាប់ពិតជាទៀង តែពេលវេលានៃការស្លាប់មិនទៀងឡើយ) មានរូបមានទុក្ខ ។ និយាយរួម គ្រប់មនុស្ស- សត្វដែលមានជីវិតរស់នៅលើលោកសន្និវាសយើងនេះគ្មានទេជីវិតអមតៈ ជៀសផុតពីកំណើនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ គឺគ្រាន់តែបន្លាស់វេនគ្នាមុននិងក្រោយ ទៅតាមអនុភាពកម្មផលតែប៉ុណ្ណោះ ។ ជាក់ស្ដែង ពិតជាគួរឱ្យអាសូរ​ណាស់​ ជិតដល់ថ្ងៃមង្គលការដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខ ដែលមានចាស់ទុំមេបាទាំងសងខាងរង់ចាំឱ្យពរជ័យ សិរីមង្គល ទីបំផុត កូនកម្លោះ កូនក្រមុំ បាននាំគ្នារៀបចំផ្ទះសម្បែងឱ្យបានស្អាតបាតល្អ តែចៃដន្យក៏ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យកូនកម្លោះបាត់បង់ជីវិតចោលកូនក្រមុំ ចោលរោងការ បន្សល់ទុកតែភាពសង្វេគ ទុក្ខធំ មិនគួរណាជួបរឿងអកុសលបែបនេះសោះ។
អ្នកជិតខាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យឺ តារា អាយុ៣២ឆ្នាំ ជាគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ ១-៧៩ មានឋានន្តរស័ក្ត័អនុសេនីយ៍ត្រី បានត្រូវខ្សែភ្លើងឆក់នៅនឹងមុខផ្ទះក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ខណ:ដែលជនរងគ្រោះដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាបផ្ទះនៅខាងមុខដែលទើបកាត់រួច ក៏ត្រូវបានជើងជណ្តើរខាងក្រោមសង្កត់លើខ្សែភ្លើងដែលដាច់រលាត់ឆ្លងចរន្តឆក់ផ្តាច់ជីវិតតែម្តង ដោយសាររៀបចំចាត់ចែងផ្ទះមុនថ្ងៃមង្គលការមកដល់។
សូមជម្រាបជូនថា, ជនរងគ្រោះគឺត្រូវចូលរោងការ(មង្គលការ)នៅថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ។ ដោយឡែក ឪពុកជនរងគ្រោះឈ្មោះ អ៊ូច យឺ(ពោះម៉ាយ ) ម្តាយជនរងគ្រោះបានទទួលមរណភាពតាំងពីជនរងគ្រោះកេីតបាន១ខែកន្លះ ហេីយ​បានម្តាយ ចិញ្ចឹមឈ្មោះ សាន​ ហៀង ជាអ្នកបីបាច់ថែរក្សា។ ជនរងគ្រោះមានបងប្អូនបង្កើត ៦នាក់ ដែលជនរងគ្រោះគឺជាកូនទី៦ (កូនពៅ) ។
ចំពោះកូនក្រមុំមិនទាន់ទទួលបានថាឈ្មោះអី មានមុខរបរជាអ្វីនៅឡើយទេ ខណ:ខាងលើនេះជាព័ត៌មានបឋម៕


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print