យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ជិត១ពាន់នាក់ ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់

ចែករំលែក៖

ភ្នំពេញ÷នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់យុវជនចំនួន ៨៨៨នាក់ជាសមាជិកយុវជនគណបក្ស ប្រជា ជនកម្ពុជា ស្រុកជេីងព្រៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្ទៃយ៍គណកម្មាធិការកណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មានប្រសាសន៍ទៅកាន់យុវជនប្រមាណជិត១០០០នាក់ លោកបណ្ឌិត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។ ទី២ ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពីសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣ បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុសសន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤ បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងសំបូរបែប និងទាន់ពេលវេលា ព្រមទាំងបានទិញថ្នាំ សម្ភារៈ បរិក្ខាពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចាត់វិធានការទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើនម៉ឹននាក់ថែមទៀតអាចនឹងត្រូវបាត់បង់ ហើយក៏ គ្មានទេការបើក និងស្តាសេដ្ឋកិច្ច មុខរបរ និងការងារឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានយកជីវិតកូន និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បីបង្ហាញអំពីភាពជឿជាក់ទៅលើវ៉ាក់សាំងនានា និងវិធីសាស្ត្រព្យាបាលនានាដល់មហាជន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជនកត់សំគាល់ផងដែរថា ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងគោលបំណងធ្វើឱ្យ ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ហើយនោះ កាន់តែរងផលប៉ះពាល់បន្ថែម។ អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ចំពោះប្រជាជន និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់ឃើញតែប្រជាជនខ្លួនឯងរងទុក្ខវេទនា។

ក្នុងឱកាសនោះ លោកបណ្ឌិតក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សថ្នាក់ខ្លួនឱ្យបានល្អ ជាពិសេសគឺត្រូវខិតខំជួយបំរើប្រជាជនឱ្យបានល្អ ពីព្រោះគណបក្សប្រជាជនកម្ពុជាយើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ គឺដោយសារតែមន្ត្រីគណបក្សយើងមានគុណធម៌ សុជីវធម៌ កសាងអំពើល្អ មានសាមគ្គីភាព និងតែងតែចាត់ទុកប្រយោជន៍ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រាន់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ចសហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល និងសូមរួមគ្នាបំផុស និងបន្តអនុវត្តឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print