ក្រសួងបរិស្ថាន​៖​ «ជំរុញឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាប »

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​សៅរ៍​ទី​០២​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖«ក្រសួង​ បាននិងកំពុងអនុវត្តគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា -CSLEP ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាប »។

នេះជាការលើកឡងរបស់លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព សម្រាប់តំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានអង្គភាពអនុវត្តគម្រោង,​ លោក យែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោកស្រី​ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន ,លោក ជួប បារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក​ លោកស្រី​តំណាងស្ថាប័នពាក់ពទ្ធ័ ជាតិ និងអន្តរជាតិ ដោយផ្ទាល់ និងតាមបណ្តាញប្រព័ន្ធZoom នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ​។

រដ្ឋលេខាធិការរូបនេះ​​ បានបន្តថា គម្រោងនេះមានរយៈពេល ៦ឆ្នាំ (២០២០-២០២៥) ដែលបាននិងកំពុងអនុវត្តដោយសហការជាមួយអង្គការ UNDP នៅ ក្នុងខេត្តគោលដៅចំនួន ៧ រួមមាន៖ ខេត្តកំពង់ស្ពឺ; កំពង់ឆ្នាំង ;ពោធិ៍សាត់ ;កោះកុង ;បាត់ដំបង ;សៀមរាប និងខេត្តកំពង់ធំ។ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ និងត្រូវបានបែងចែកជា ៥ សមាសភាគសំខាន់ៗ រួមមាន៖ ១-ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាព ២-ការពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ
៣-ការជំរុញការតភ្ជាប់ខ្សែផ្លូវចេញ-ចូល នៅតាមជនបទ
៤-ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង
៥- ការឆ្លើយតបនឹងគ្រោះអាសន្ន។
គម្រោង CSLEP ក៏បានស្វែងរកជម្រើស ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព។

នាឱកាសនោះដែរ​ លោកស្រី​ ចាន់ សុម៉ាលី មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បី ១) បង្ហាញ និងពិភាក្សាអំពីរបបគំហើញបឋមនៃការចាត់អាទិភាពលើជម្រើសហិរញ្ញប្បទានដោយចីរភាព ដែលគម្រោង CSLEP ត្រូវអនុវត្តបន្តពី ដំណោះស្រាយអាទិភាពចំនួន២ ដែលបានកំណត់នៅក្នុងផែនការហិរញ្ញវត្ថុជីវៈចម្រុះនៃ គម្រោង BIOFINរួមមាន ការលើស្ទួយជីវភាពសមគមន៍តាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ និងយកចិត្តទុកដាក់លើសេវាកម្មប្រព័ន្ធអរកូឡូស៊ី តាម រយៈយន្តការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង REDD+ ២)បង្ហាញ និងពិភាក្សាពីវិធីសាស្រ្ត ក្របខណ្ឌសម្រាប់វិភាគ និងសេណារីយ៉ូ សម្រាប់ពិនិត្យលើយន្តការហិរញ្ញវត្ថុព្រមទាំងវិធានការណ៍សារពើពន្ធ/និយ័ត្តកម្ម ដែលពាក់ព័ន្ធ និង៣) ពិភាក្សា អំពីយន្តការហិរញ្ញប្បទាន/មូលនិធិ ដែលមានសក្ដានុពល ដូចជាមូលនិធិបរិស្ថាន និងសង្គម ជាដើម សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងមូលនិធិ/ចំណូល ដែលបានពីការអនុវត្តជម្រើសហិរញ្ញប្បទានដោយចីរភាព ដែលត្រូវបានចាត់ទុកជាអាទិភាព។លោកជំទាវបន្តថា ការអនុវត្តនេះទទួលបានជោគជ័យ ត្រូវតែពឹងផ្អែកទៅលើប្រភព២សំខាន់ គឺធនធានថវិកា និង ធនធានមនុស្ស៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print