ចិនមានករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩មក

ចែករំលែក៖

កាលពីថ្ងៃទី២ខែមេសា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះកូវីដ-១៩ លើកដំបូងនៅចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ។
គណៈកម្មការសុខាភិបាលចិន បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២ខែមីនា មានករណីឆ្លងកូវីដ- ១៩ ចំនួន១៣.១៤៦នាក់ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះមានករណីឆ្លង១.៤៥៥នាក់មានអាការៈ និង១១.៦៩១នាក់មិនចេញរោគសញ្ញា។
សារព័ត៌មានស៊ីនហួបានផ្សាយថា បើទោះបីមានករណីឆ្លងច្រើនក្តីប៉ុន្តែចិនមិនមានអ្នកស្លាប់ដោយកូវីដ-១៩នោះឡើយ។ បើសរុបអ្នកស្លាប់តាំងពីដើមរហូតមកទល់ពេលនេះមាន៤.៦៣៨នាក់។
បច្ចុប្បន្នករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនបានកើនឡើងខ្ពស់ ។ ក្នុងពេល១ខែកន្លងមក នៅទីក្រុងសៀងហៃដែលជាទីក្រុងមានពលរដ្ឋច្រើនបំផុតនៅក្នុងប្រទេសចិន គឺមានដល់ទៅ២៥លាននាក់ ត្រូវប្រឈមនឹងករណីឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ ទីក្រុងសៀងហៃបានបិទខ្ទប់ស្ទើរតែទាំងស្រុង ហើយបានធ្វើតេស្តទៅលើពលរដ្ឋស្ទើរតែទាំងអស់ក្នុងក្រុង៕ ដោយធីរីណា

រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ

រូបថត​ :​ stcn.com

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print