ខេត្តព្រះសីហនុ៖ មានហេតុការណ៍ដ៏រន្ធត់មួយបង្កឡេីងដោយរថយន្តស្ទូចមួយគ្រឿងបើកបរចុះចំណោតក្នុងល្បឿនលឿនបានជ្រុលទៅបុករះរថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ហើយមិនទាន់អស់ល្បឿនបានបន្តទៅបុកចូលផ្ទះមួយកន្លែងដែលកំពុងសាងសង់បណ្ដាលឱ្យមនុស្សចំនួន៤នាក់បានស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលេីនេះបានកើតឡើងនៅផ្លូវចំណោតអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានអ្នកបើកបររថយន្តបង្ក និងអ្នករួមដំណើរព្រមទាំងបុរសស្ត្រី២នាក់ប្តីប្រពន្ធដែលជាភាគីជិះម៉ូតូ ដូចនេះសរុបអ្នកស្លាប់មានចំនួន៤នាក់ ស្រី០១នាក់។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿងនេះ បើកបរចុះចំណោទតក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ហើយមិនទាន់អស់ល្បឿនបានបន្តទៅបុកចូលផ្ទះមួយកន្លែងកំពុងសាងសង់ទាំងកំរោលបណ្ដាលឱ្យមនុស្សចំនួន៤នាក់បានស្លាប់នៅនឹងកន្លែង និងអ្នកខ្លះបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុ សម្ភារខូចខាតរួមមាន៖ រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួនមួយគ្រឿង។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវរកក្រុមគ្រួសារ រួចប្រគល់ឱ្យយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សហការី