នេះជាយុទ្ធសាស្ត្រវិជ្ជមានដើម្បីពង្រឹងឥទ្ធិពលនៅលើតុពិភាក្សា ជាមួយរុស្ស៊ី ។ ការដកទណ្ឌកម្មគឺជាសញ្ញាដ៏ល្អមួយដើម្បីឈានដល់ការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងពេលនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលកម្ទេចគោលដៅយោធារបស់អ៊ុយក្រែន ៥១កន្លែងក្នុងពេលមួយយប់ប៉ុណ្ណោះ ។ កម្លាំងទាហានរុស្ស៊ីបានកាត់ផ្តាច់ប្រភពជំនួយអាវុធពីប្រទេសលោកខាងលិចទៅឱ្យប្រទេសអ៊ុយក្រែន។
ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលបានការបើកភ្លើងខៀវពីទីក្រុងវ៉ាស៊ីនតោនថានឹងកាត់បន្ថយការដាក់ទណ្ឌកម្ម ឬលុបទណ្ឌកម្មមួយចំនួនទៅលើប្រទេសរុស្ស៊ីដើម្បីជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងពីគម្រោងខាងលើនៅថ្ងៃទី ៣ខែមីនា ដើម្បីជួយដល់កិច្ចពិភាក្សាឈានដល់សន្តិភាព ។ ក្នុងពេលនោះដែររដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា ប្រធានាធិបតីបៃឌិននឹងជួយគ្រប់យ៉ាងនូវអ្វីដែលពលរដ្ឋអ៊ុយក្រែនចង់បាន ។
នេះជាការបន្ទន់ឥរិយាបថរបស់អាមេរិកនិងប្រទេសលោកខាងលិច ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ទាំងនោះក៏ជាសញ្ញាមួយជួយដល់អ៊ឺរ៉ុបរួចផុតពីវិបត្តិកង្វះថាមពល ក្នុងពេលដែលរុស្ស៊ីបានអនុវត្តវិធានការតឹងតែងវាយបកទៅលើអឺរ៉ុបវិញ ដោយការលក់ឧស្ម័នដោយទូទាត់ប្រាក់រុស្ស៊ី ។ ប្រសិនបើការលុបទណ្ឌកម្មដល់រុស្ស៊ី កិច្ចពិភាក្សាសន្តិភាពនៅអ៊ុយក្រែនអាចនឹងដំណើរការទៅមុខបានល្អ៕ ដោយធីរីណា
រូបថត : Getty