ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូតាមផ្លូវហើយត្រូវរថយន្តបើកបុកនិងកិននៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៤ខែមេសាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកភូសាល ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GP-0715បើកបរដោយឈ្មោះ ខួច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង ដោយបើកបរក្នុងទិសដៅពីកើតទៅទិស ពេលមកដល់ចំណុចខាងលើក៏មានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) បានបើកមកកៀរធ្វើឱ្យម៉ូតូជួលហើយរថយន្តបានកិនជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមៗអ្នកបើកបររថយន្ត
បានបន្ថែមល្បឿនរត់គេចខ្លួនបាត់។
សពបានយកមកតម្កល់ទុកនៅវត្តត្រែងត្រយឹងរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកវុត្ថុតាងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងនិងបន្តស្រាវជ្រាវរករថយន្តបង្កដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា