ក្រុមអធិរាជស Real Madrid នឹងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃពុធនេះ ក្នុងការប្រកួតជើងទី១នៃការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។
Chelsea បានឈ្នះការប្រកួតវគ្គជម្រុះ Champions League ចុងក្រោយរដូវកាលនេះ ដោយបានយកឈ្នះលើក្រុម Lille ៤-១ សរុបទាំង២ជើងក្នុងជុំទី១៦ បន្ទាប់ពីទទួលបានជ័យជម្នះ ២-០ ក្នុងជើងទី១ក្នុងទឹកដី និងឈ្នះ ២-១ ជើងទី២។ កីឡាករ Christian Pulisic និង Azpilicueta ជាស៊ុតបញ្ចូលទីក្នុងជ័យជម្នះជើងទីពីរ។ចំណែកក្រុម Real Madrid បានឈ្នះការប្រកួតវគ្គជម្រុះ Champions League ចុងក្រោយ ដោយបានយកឈ្នះក្រុម Paris Saint-Germain ក្នុងលទ្ធផល ៣-២ ក្នុងជុំទី១៦។ ពួកគេបានយកឈ្នះលើការចាញ់១គ្រាប់ក្នុងជើងទី១ជាមួយនឹងជ័យជម្នះ ៣-១។ កីឡាករ Karim Benzema ជាកីឡាករតែម្នាក់គត់ដែលរកបានគ្រាប់បាល់នៅជើងទី២ទាំង៣គ្រាប់។នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយ Chelsea បានឈ្នះ ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅ Stamford Bridge កាលពីរដូវកាលមុន។ ពេលនោះកីឡាករTimo Werner រកបានគ្រាប់ដំបូងឱ្យក្រុមតោខៀវនៅនាទីទី២៨ ខណៈដែលMason Mount រកបាន១គ្រាប់ដែរ។ខ្សែប្រយុទ្ធ Timo Werner ជាកីឡាករសំខាន់របស់ Chelsea ក្នុងការប្រកួត Champions League ។ ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹងគ្រាប់បាល់ចំនួន៣គ្រាប់។ ចំណែកBenzema គឺជាខ្សែប្រយុទ្ធឆ្នើមសម្រាប់ Real Madrid ដោយស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់ក្នុងយុទ្ធនាការ Champions League បច្ចុប្បន្ន។ ខ្សែប្រយុទ្ធរូបនេះជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងពិន្ទុនៃការប្រកួតប្រជែងក្នុងឆ្នាំ២០២១-២០២២។ក្រុមម្ចាស់ផ្ទះ Chelsea បានស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League ៦ដងជាប់ៗគ្នាក្នុងរដូវកាលនេះ។ ក្រុមនេះមិនត្រូវបានបរាជ័យដំបូងចាប់តាំងពីចាញ់ក្នុងវគ្គចែកពូលទល់នឹង Juventus។ ក្នុងការប្រកួត Champions League ៤ដងនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ Chelsea ទទួលបាន១២ពិន្ទុជាមួយនឹងគ្រាប់បាល់១១គ្រាប់។ រីឯ Real Madrid មានកំណត់ត្រាល្អក្នុងការប្រកួតក្រៅដីក្នុងរដូវកាលនេះ ដោយឈ្នះ៣ដង និងចាញ់តែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតក្រៅទឹកដី ខណៈដែលក្រុមអេស្ប៉ាញមួយនេះស្ថិតលើការឈ្នះការប្រកួតក្រៅដី៣ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។
ក្នុងការប្រកួត៦លើកចុងក្រោយក្នុងការប្រកួតទាំងអស់ Chelsea ឈ្នះ៥ និងចាញ់១។ ចំណែក Real Madrid ឈ្នះ៥ និងចាញ់១ ក្នុង៦ក្រុមចុងក្រោយរបស់ពួកគេ។ ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសា ក្នុងជើងទី១ ខណៈដែលជើងទី២នឹងប្រកួតនៅថ្ងៃទី១៣ ខែមេសាក្នុងទឹកដីអេស្ប៉ាញវិញម្តង។ ក្រុមទាំង២នេះ ក្រុមណាដែលឈ្នះនឹងត្រូវប៉ះក្រុម Man City ឬ AltelicoMadrid នៅវគ្គ៤ក្រុមចុងក្រោយបន្តទៀត ៕ (រូបភាព ៖ soccer.com)