ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃជំនួបរវាង លោក សុខ សូកេន និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងលោក Kairat SARYBAY នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន CICA

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២លទ្ធផលនៃជំនួបរវាង លោក សុខ សូកេន រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងលោក Kairat SARYBAY នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន CICA នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅល្ងាចនេះបានបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោក សុខ សូខេន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីរបស់កម្ពុជាទទួលបន្ទុកសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី (Conference on the Interaction and Confidence Building Measure in Asia-CICA) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាជាមួយ លោកឯកអគ្គរដ្ឋទូត Kalrat | SARYBAY នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន CICA ។

ខណៈដែលជំនួបនេះធ្វើឡើងស្របពេលជាមួយកិច្ចប្រជុំឧត្តមមន្រ្តី CIC និងការរៀបចំកិច្ចប្រជុំកំពូល CICA លើកទី៦ លោក សុខ សូកេន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន CICA ក្នុង ការរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីប្រកបដោយជោគជ័យ។ លោក បានរំលឹកឡើងវិញនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណើរការ CICA ហើយបានសម្តែងការជឿជាក់ថា CICA គឺជាមូលដ្ឋាន គ្រឹះមួយ និងជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសន្ទនានយោបាយ និងអន្តរសកម្មភាព ដែល រួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។ លោក ក៏បានអបអរសាទរដល់ CICA ក្នុងការសម្រេចបាននូវសមិទ្ធិផលមួយទៀត គឺការប្រារព្ធខួបលើកទី៣០ឆ្នាំ ក្នុងឆ្នាំនេះ ហើយបាន ចង្អុលបង្ហាញថា CICA មានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់ នៅខណៈពេលដែលមានភាពមិន ប្រាកដប្រជានៃទិដ្ឋភាពអន្តរជាតិក្នុងពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តដ៏សំខាន់របស់កម្ពុជា ចំពោះដំណើរការ CICA ចាប់តាំងពីក្លាយជាសមាជិក CICA ក្នុងឆ្នាំ ២០១១ មក។ លោកនាយកប្រតិបត្តិ ក៏បានប្រគល់លិខិតអញ្ជើញផ្លូវការរបស់ លោក Kassym-Jomart TOKAYEV ប្រធានាធិបតីនៃសាធារណ៍ដ្ឋ កាហ្សាក់ស្ថាន គោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Nur-Sultan សាធារណរដ្ឋហ្សាកស្ថាន 

បន្ទាប់ពីជំនួបជាមួយ លោករដ្ឋលេខាធិការ លោកនាយកប្រតិបត្តិក៏មានជំនួបដោយឡែកជាមួយ លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាឥស្សរជនឆ្នើមកម្ពុជា សម្រាប់ CICA និងជំនួបជាមួយតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នសិក្សាវិភាគតំណាងកម្ពុជា សម្រាប់វេទិកា Think Tank របស់ CICA 

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print