សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​ទម្លាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​បម្រាម​របស់ FIFA ករណីព្យួរការប្រកួត World Cup 2022

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានទម្លាក់ចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ដែលត្រូវបានដាក់ទណ្ឌកម្មបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែន។សហព័ន្ធបាល់ទាត់នៃប្រទេសរុស្ស៊ីបានតវ៉ាប្រឆាំងនឹងការហាមឃាត់នេះ ប៉ុន្តែតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) អះអាងថា សហព័ន្ធបាល់ទាត់រុស្ស៊ី ឥឡូវនេះបានដកបណ្តឹងឧទ្ធរណ៍នោះហើយ។រុស្សីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជួបជាមួយប៉ូឡូញក្នុងវគ្គជម្រុះPlay-off ប៉ុន្តែប៉ូឡូញបានជំនួសដោយត្រូវប៉ះក្រុមស៊ុយអែត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីនឹងបន្តប្រឆាំងនឹងការហាមប្រាមពីការប្រកួតកីឡាផ្សេងទៀត។ទាំងនោះរាប់បញ្ចូលទាំងការហាមប្រាមរបស់ UEFA ចំពោះភាគីរុស្ស៊ីដែលចូលរួមប្រកួតក្នុងការប្រកួតក្លិបអឺរ៉ុប ដូចជាការបណ្តេញក្រុមSpartak Moscow ចេញពីការប្រកួតក្របខ័ណ្ឌ Europa League ជាដើម។ UEFA ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នារី​រុស្ស៊ី​ចូល​រួម​ប្រកួត​ Euro 2022 ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​រដូវ​ក្ដៅ​នេះ​ដែរ ដោយសារ​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​មិន​ឱ្យ​ប្រកួត​ជាមួយ​ក្រុម​ប្រឆាំង​រុស្ស៊ី។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០២២ដែលដើមឡើយគ្រោងនឹងលេងនៅទីក្រុង St Petersburg នៅថ្ងៃទី២៨ខែឧសភា ក៏ត្រូវបានផ្លាស់ទៅទីក្រុងប៉ារីសផងដែរ។ រុស្សីក៏បានដាក់បណ្តឹងឧទ្ធរណ៍ដោយស្វែងរកការលុបចោលបម្រាមរបស់ខ្លួនពីព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធអន្តរជាតិ, កីឡាបាល់ឱប, ជិះទូក និងជិះស្គីជាដើម ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print