លោក អ៊ឹម បូរិន្ទបញ្ជាក់រឿងទេវត្តាឆ្នាំថ្មីនេះទ្រង់កាំភ្លើង

ចែករំលែក៖

 

  មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២នេះ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។ 

យោងតាមរូបថតនៅលើក្របសៀវភៅមហាសង្ក្រាន្តឆ្នាំខាលចត្វា បានបង្ហាញថាទេវត្តាឆ្នាំថ្មីឆ្នាំខាលចត្វាស័ក្កព្រះនាម កិរិណីទេវី ដែលនឹងយាងចុះមកឋានកណ្តាលឆ្នាំនេះ មានព្រះហស្តស្តាំកាន់កង្វេ ព្រះហស្តឆ្វេងទ្រង់។រូបភាពនេះបង្កើតឲ្យផ្ទុះការវែកញែកគ្នាខ្លាំងរហូតលើកឡើងមតិចម្រុះគ្នាលើបណ្តាញសង្គមរហូតមានអ្នកខ្លះលើកឡើងថាជារឿងមិនសមទំនង និងខុសទៅនឹងទំនៀមទម្លាប់ខ្មែរពីបុរាណាកាល ប៉ុន្តែអ្នកជំនាញថាជាប្រាថ្នាសម្រាប់ឲ្យមនុស្សបច្ចុប្បន្នគិតពិចារណាសម្រាប់រូបភាពនេះ។ ជុំវិញមតិតចម្រូងចម្រាសនេះត្រូវបានឯកឧត្តម អ៊ឹម បុរិន្ទស័ក្កិរបស់ឯកឧត្តម អ៊ឹម បុរិន្ទដែលជាអគ្គលេខាធិការរង គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងថាមិនមែនជារឿងចម្លែកទេដែលទេវត្តាឆ្នាំនេះកាន់កាំភ្លើង ហើយកន្លងទៅកមានព្រះហស្ថទ្រង់កាន់កាំភ្លើងដែរពោលគឺឲ្យតែទេវត្តាចុះមកចំថ្ងៃព្រហស្ថ ប៉ុន្តែអ្នកដែលរិះគន់ទំនងជាមិនចាប់អារម្មណ៍គ្រាឆ្នាំកន្លងទៅតែប៉ុណ្ណោះ ហើយចំពោះព្រះហស្ថកាន់កាំភ្លើងគឺជាក្បួនខ្នាតសម្រាប់ប្រាស្នាឲ្យគិត។ 

   

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print