អ្នកធាក់ស៊ីក្លូ ប្រមាណ៦០នាក់​ ទទួល​សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនពីក្រសួង​បរិស្ថាន​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២២នេះថា៖​ លោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីព្រឹកមិញនេះ​ បានជួបសំណេះសំណាល ចែកជូននូវសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនលោកតាៗ ដែលប្រកបរបរធាក់ស៊ីក្លូ ប្រមាណ៦០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៦ ឆ្នាំ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ដោយមានការចូលរួមពីនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន សហការជាមួយយុវជន សសយក វិស័យបរិស្ថាន ។

ជាមួយគ្នានេះ​ លោក​ សូខន ឬទ្ធីគុណ​ បានមានប្រសាសន៍ថា របរធ្លាក់ស៊ីក្លូនេះជាមុខរបរដឹកជញ្ចូនដែលខ្មែរយើងមានតាំងពីយូរមកហើយ បច្ចុប្បន្នបើទោះការដឹកជញ្ចូនតាមស៊ីក្លូមិនសូវមមាញឹកដូចមុន តែបានរួមចំណែកក្នុងការបម្រើវិស័យទេសចរណ៍មួយផ្នែក និង វិស័យបរិស្ថានមួយផ្នែក។ 

បន្ថែមពីនេះ​ លោកបានផ្តាំផ្ញើរសូមឱ្យមានលោកតាៗ ទាំងអស់ខិតខំថែទាំសុខភាពអោយបានល្អ និងបន្តចូលរួមអនុវត្តន៍ និងគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល នូវវិធានការ ៣កុំ ៣ការពារ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានគ្រប់គ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print