ក្មេងឃ្វាលគោម្នាក់ប្រទះឃើញ​ប្រេង​ម្រះព្រៅ៧ប៊ីដុងដែល​ជនល្មើស​ជីក​កប់​ក្នុង​ដី

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ នៅវេលា​ម៉ោង៩​និង​៣០​នាទី ថ្ងៃទី​៧ មេសា ២០២២ មានក្មេងឃ្វាលគោម្នាក់បានប្រទះឃើញប្រេង​ម្រះព្រៅ៧ប៊ីដុងដែល​ជនល្មើស​ជីក​កប់​ក្នុង​ដី ដោយសារតែ​ដឹក​ចេញ​មិនទាន់។

ក្មេងឃ្វាលគោ បាននិយាយថាខ្ញុំធំុក្លិន និង​ប្រទះឃើញ ហើយបាន​រាយការណ៍​ជូន​សមត្ថកិច្ចដើម្បី​រឹបអូស​យកទៅរក្សាទុកជា​វត្ថុតាង​។​

    ​កិច្ចប្រតិបត្តិការ​រុករក ជីក​គាស់កកាយ ខាងលើ កម្លាំង​អធិការ​ដ្ឋានស្រុក​វាលវែង បាន​សហការជាមួយកម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួម​នឹង​អាជ្ញាធរ​ឃុំ ភូមិ ដឹកនាំ​ដោយ​លោកអធិការ​នគ​របាល​ស្រុក​វាលវែងលោក​វរសេនីយ៍ឯក ធាង ឡេង ចុះ​ជីក​គាស់ កកាយយក​ប៊ីដុង​ប្រេង​ម្រះព្រៅភ្នំនៅ​ចំណុច​អូរ​តា​តាក ស្ថិតនៅ​ក្នុងភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​

   ​លោក​វរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងនៅ​រសៀលថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២២នេះ​ថាៈ វត្ថុតាងសមត្ថកិច្ចបាន​ដកហូត​ចំនួន៧ប៊ីដុង ទម្ងន់​ស្មើនឹង 

៩៦គីឡូក្រាម ថ្លឹង​ទាំង​សំបក ក្នុងនោះ​នៅមាន​គុណភាព៣ប៊ីដុង ខូចខាតបែក​អស់ ៤ប៊ីដុង​។

   ​លោក​បាន​បញ្ជាក់ថាៈ ប្រេង​ម្រះព្រៅ ខាងលើនេះ ត្រូវបាន​ក្រុម​ជនល្មើសដឹក​ចេញ​មិនទាន់ បាន​ជីក​កប់លាក់ទុក​ក្នុង​ដី ជា​យូរ​មកហើយ នៅពេល​តំបន់​នេះជា​ព្រៃស្តុក មិន​មានផ្ទះ​អ្នកស្រុក​។​

   ​លោក​អធិការ​នគ​របាល​ស្រុក​វាលវែង បាន​ឱ្យដឹងទៀតថាៈ ក្រោយពី​បានទទួល​ព័ត៌មាននេះ​ភ្លាម លោក​បាន​រាយការណ៍​ជូនលោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ​នគរបាលខេត្តពោធិ៍សាត់ និង​សុំ​ការអនុញ្ញាត​ពី​លោកព្រះរាជអាជ្ញា ដឹកនាំ​កម្លាំង​ធ្វើ​ការជីក​កកាយយក​ប្រេង​ម្រះព្រៅ ខាងលើនេះ​។

   បច្ចុប្បន្ន វត្ថុតាង​ប្រេង​ម្រះព្រៅខាងលើ ត្រូវបាន​ដកហូតនាំយកមក​រក្សាទុកនៅ​អធិការដ្ឋា​ន​នគរបាលស្រុក​វាលវែង រង់ចាំ​ចាត់ការ​បន្តតាម​នីតិវិធី ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print