លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដឹកនាំកម្លាំងជំនាញបង្ក្រាប រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើខុសច្បាប់ !

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A_3563 ដឹកឈើប្រភេទក្តា ចេញពីពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យកទៅលក់នៅតាមដេប៉ូឈើនៅខេត្តសៀមរាប ត្រូវបានលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ រួមនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបបាននៅចំណុចផ្លូវជាតិលេខ ៦៤ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកគូលែន កាលពីវេលាម៉ោង ២ ទៀបភ្លឺឈានចូល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ។

មេឈ្មួញដឹកឈើ ឈ្មោះ សៅ បានប្រាប់ឱ្យដឹងថា ខ្លួនទើបតែរកសុីដឹកឈើបានកន្លះឆ្នាំនេះទេ ហើយខ្លួនបានរត់ការបង់លុយឱ្យសមត្ថកិច្ចស្រុកជាំក្សាន្តនឹងស្រុកគូលែនគ្មានចន្លោះអ្នកណាម្នាក់ឡើយ ពេលនេះស៊យធំដោយបានជួបជាមួយក្រុមអ្នកសារព័ត៌មាន រាយការណ៍ឱ្យសមត្ថកិច្ចចុះមកបង្ក្រាបតែម្តង ។

លោក នួន សុខុម បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុងដឹកឈើដោយគ្មានលិខិតអនុញ្ញាត លោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងភ្លាមៗដែរ ហើយបានចាត់ចែងអូសរថយន្តដឹកឈើមួយគ្រឿងនេះយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ លោក នួន សុខុម បានបន្តឱ្យដឹងថា កន្លងមកខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ តែងតែសហការបានយ៉ាងល្អជាមួយកងកម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក្នុងការចុះទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួលបានជោគជ័យ ជាងនេះទៅទៀតក៏សូមសម្តែងនូវការអរគុណចំពោះក្រុមអ្នកសារព័ត៌មានក្នុងខេត្តព្រះវិហារ ដែលបានផ្តល់ព័ត៌មានទាន់ហេតុការមកដល់លោក ដើម្បីមានវិធានការទប់ស្កាត់នឹងបង្ក្រាបឱ្យបានទាន់ពេលវេលា ៕

           

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print