ដោយសារតែភ្លើងបារី បណ្ដាលអោយឆេះផ្ទះទាំងមូល បូករួមនិងទ្រព្យស្បិត្តនិងអាយុជីវិតគ្រួសារ

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ ដោយសារតែភ្លើងបារី បានបង្កើតជាអគ្គិសភ័យ លេបត្របាក់ ផ្ទះអស់មួយខ្នងបូករួមទាំងទ្រព្យសម្បិត្ត និងជីវិត្តគ្រួសាររលាយស្ទើរ អស់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០២:០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២
ស្ថិតនៅភូមិសាមគ្គី ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខឹត្តឧត្ដរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថា មានករណី អគ្គីភ័យ ភ្លើងឆេះផ្ទះមួយកើតឡើងនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជយ័ បណ្ដាលអោយមនុស្សប្រុស ពីរនាក់រងរបួសធ្ងន់
ទី១៖ ឈ្មោះ ម៉េត ឡុង ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរធ្វើស្រែ ម្ចាស់ផ្ទះ(រងរបួសធងន់)
ទី២៖ ឈ្មោះ ឡុង ពៅ ភេទប្រុស អាយុ ១៩ឆ្នាំត្រូវជាកូន (រងរបួសធ្ងន់)
និងសំភារះខូចខាតរួមមាន
ផ្ទះទំហំ ៧ម៉ែត គុណ ៦ម៉ែត ធ្វើពីឈើប្រកសង្គ័សី
ជង្រុកស្រូវទំហំ ៥ម៉ែត គុណ ៣ម៉ែត
គោយន្តកន្ត្រៃ ០១គ្រឿង
ម៉ូតូម៉ាក វេស៊េរី០១៦ មួយគ្រឿង ម៉ាស៊ីនបោកខោអាវ ១ ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ម៉ាសុីនបាញ់ថ្នាំ ១គ្រឿង ស្រូវចំនួន ២តោន ប្រាក់ ៦០មុឺនរៀល ។
មូលហេតុ បណ្ដាលមកពីការ ជក់បារីទំលាក់កន្ទុយបារីចំពូកបណ្ដាលអោយឆេះ។
បច្ចុប្បន្ន ជនរងគ្រោះធ្ងន់ ម្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តសៀមរាប រីឯ ជនរងគ្រោះម្នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕

...

ដោយ៖ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print