មានករណីឆ្លងថ្មី ២៨នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)ករណីជាសះស្បើយ ៥២នាក់ , ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២៖
-ករណីឆ្លងថ្មី ២៨នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)
-ករណីជាសះស្បើយ ៥២នាក់
-ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៨ ខែមេសា​​ ឆ្នាំ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៨នាក់​ (ឆ្លងសហគមន៌​:​ ​​២៨ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ៥២ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៥៨៨៩​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ #១៣២៥៦៩ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2936343 ស្មេីនឹង​ 173748 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥១,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៧៦% ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print