លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញសួរសុខទុក្ខកងទ័ពជើងទឹកនៅមូលដ្ឋានសមុទ្ររាម

ចែករំលែក៖

ខេត្តព្រះសីហនុ÷ រសៀលថ្ងៃសុក្រ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២នៅទីបញ្ជាការមូលដ្ឋានសមុទ្រ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយរដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ, អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី ជាមន្ត្រីអមដំណើរជាច្រើនរូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទីបញ្ជាការជួមុខ អគ្គលេខាធិការ គ.ជ.ស.ស. សាលាទ័ពជើងទឹក អង្គភាពកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២។

មានមតិសំណេះសំណាលលោករដ្ឋមន្ត្រី បានមាន ប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលពីមួយថ្ងៃទៅមួយថ្ងៃបានកែប្រែមុខមាត់ឱ្យមានការវិវត្តន៍រីកចម្រើនគួរជាទីមោទនៈ។ ក្រៅពីភារកិច្ចការពារខឿនឯករាជ្យជាតិ ការពារសន្តិភាព និងបូរណភាពទឹកដី នាយនាវី ពលនាវិក ក៏បានរួមចំណែកក្នុងការថែទាំសម្អាតបរិស្ថានតាមឆ្នេរសមុទ្រ ចូលរួមដាំកូនឈើដើម្បីជួយការពារបរិស្ថានធម្មជាតិ និងកែលម្អសោភ័ណ្ឌភាពរបស់អង្គភាព។ 

ក្នុងឱកាសនោះដែរតាមរយៈលោកសាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនដល់នាយនាវី ពលនាវិក ទាំង៤ អង្គភាព មានដូចជា÷

មីកំប៉ុងចំនួន=៥០កេសធំ 

ត្រីខ=៥០កេសធំ 

ត្រីងៀត=៥០០គ.ក្រ 

ត្រីឆ្អើ=៥០០គ.ក្រ 

ផ្អក=១០០គ.ក្រ  

ប្រហុក=១០០គ.ក្រ

ទឹកត្រី=៥០យួរ 

ទឹកស៊ីអីវ=៥០យួរ

ទឹកសុទ្ធ=២០០កេស

ទឹកក្រូច=៣០០កេស 

ស្រាបៀរ=៦០០កេស 

និងថវិកាចំនួន=១៤៣,០០០,០០០៛៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print