មនុស្សម្នាក់រងរបួសក្នុងហេតុការគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋ ចំនួន ២ខ្នង ស្រុកមង្គលបូរី

ចែករំលែក៖

បន្ទាយមានជ័យ ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដឹកទៅសង្គ្រោះ គ្រាដែលអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋកាលវេលា​ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅភូមិបឹងឃ្លាំងកើត ឃុំតាឡំ ស្រុកមង្គលបូរី ។នៅក្នុងហេតុការនោះដែរលោកឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងកម្លាំងផ្នែកសឹករងមង្គលបូរី សហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថស្រុក និងអធិការនគរបាលស្រុក ចុះជួយពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ផងដែរ។

ជនរងគ្រោះក្នុងហេតុការនោះឈ្មោះ

ឈ្មោះ រ៉ី ចិន្តា ភេទប្រុស អាយុ ៣២ឆ្នាំ  រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។

  សមត្ថកិច្ចប្រាប់ថាៈអគ្គិភ័យដែលឆាបឆេះ ម្ចាស់ផ្ទះឈ្មោះ សៀន សំអាត ភេទប្រុស អាយុ ៦១ឆ្នាំ ដែលមានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថាៈម្ចាស់ផ្ទះបានរៀបរាប់ថា ការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេរខ្សែភ្លឿង)  ស្រាប់តែបែកផ្កាភ្លេីង  បង្កជាអគ្គិភ័យតែម្តង។  

សម្ភារខូចខាតរួមមាន៖ ខ្នងផ្ទះទី១ ឆាបឆេះអស់ប្រមាណ ៧០%  ម៉ូតូ ៣គ្រឿង គោយន្តកន្រ្តៃ ១គ្រឿង សម្ភារនិងថវិកា មួយចំនួនធំ។ ចំណែកខ្នងផ្ទះទី២ ដែលម្ចាស់ឈ្មោះ អាយ សម្ភស្ស ភេទប្រុស អាយុ ៣៤ឆ្នាំ បានឆាបឆេះអស់ ជញ្ញាំងផ្ទះមួយចំហៀង និងមិនបង្ករអោយម្ចាស់ផ្ទះរងរបួសទេ។ ក្នុងប្រត្តិបត្តិការខាងលើសមត្ថកិច្ចបានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ អធិការនគរបាលស្រុក ចំនួន ២គ្រឿង ទេីបគ្រប់គ្រងស្ថានការណ៍បាទាំងស្រុង៕

សមត្ថកិច្ច​បាន​បញ្ជាក់​ថា:​​ ចំពោះសំភារៈខូចខាតបង្កដោយអគ្គីភ័យនោះមិនទាន់សរុបទំហំទឹកប្រាក់នៅឡើយទេព្រោះ​សមត្ថកិច្ច​​ ធ្វើការស្រាវជ្រាវធ្វើ​កំណត់​ ហេតុ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print