ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញលេងកីឡាកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ។
ការប្រកួតកីឡាវាយកូនគោលមិត្តភាពក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្ថានទូតជប៉ុន និងភ្ញៀវកិត្តិយសមួយចំនួនទៀត។
កីឡាវាយកូនគោល គឺជាប្រភេទកីឡាដែលសម្ដេចក្រឡាហោមមានចំណូលចិត្ត។ សម្ដេចតែងតែអញ្ជើញចូលរួមប្រកួតកីឡានេះជាញឹកញាប់ជាមួយឥស្សរជននយោបាយជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួង និងបណ្ដាអង្គទូតនៃស្ថានទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជា ៕ដោយ៖សហការី