ក្រសួងសុខាភិបាលប្រកាសថាថ្ងៃសម្រាក​ចូលឆ្នាំ ពលរដ្ឋអាច​ទៅចាក់វ៉ាក់សាំងបាន​ជា​ធម្មតា

ចែករំលែក៖

ភ្នំពេញ÷ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 និងផ្លាស់ប្ដូរវេនគ្នាដើម្បីសម្រាកនៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ ពួកគាត់មិនបានសម្រាកនោះឡើយគោលការណ៍ឬនៅបន្តបម្រើការងារក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ដូច្នេះប្រជាពលរដ្ឋនៅតែអាចចាក់វ៉ាក់សាំងបានក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាង​មុខ​នេះ។ ក្រុមគ្រូពេទ្យបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីនេះទាំងដុសមូលដ្ឋាននិងដូសជំរុញ។

នៅព្រឹកថ្ងៃទី១០មេសានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​បញ្ជាក់​ថា ការចាក់វ៉ាក់សាំង​កូវីដ​-១៩ គឺជួយអាយុជីវិត​មនុស្សពីការឈឺធ្ងន់និងសេចក្តីស្លាប់។
លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសទី៣  និង​ដូស​ទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋាន​សុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងដែលរៀបចំឡើង​ដោយរដ្ឋបាល​រាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២។

លោកស្រីរដ្ឋលេខាធិការនៅតែបន្តអំពាវនាវឱ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងឱកាសជួបជុំនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ជាពិសេសនៅ ក្នុងឱកាសនេះក៏មានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ ។ ដូច្នេះបើប្រជាពលរដ្ឋមិនទាន់ទទួលបានវ៉ាក់ សាំងនៅឡើយទេសូមអញ្ជើញទៅចាក់វ៉ាក់សាំងគ្រប់គ្នា ទាំងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតែប្រព្រឹត្តទៅជាធម្មតា។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានចំនួន ១៤ ៨៤៤ ៥៨៤៩៩នាក់ ស្មើនឹង ៩២,៧៨% បើធៀបនឹងប្រជាពលរដ្ឋ​សរុប ១៦ លាននាក់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print