ហុីយ៉ាន់ដាយសាកកម្លាំងគ្នាជាមួយFusoស្លាប់និងរបួស៥នាក់

ចែករំលែក៖

ខេត្តតាកែវ : យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៥នាក់ដែរបានស្លាប់និងរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់រវាងរថយន្តធុនធំបានបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិជ្រេ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3A-3211 បើកបរដោយឈ្មោះរត់ សត្យា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាអ្នកបើករថយន្ត រស់នៅភូមិប្រស៊ុង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះចិន ហ៊ាន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ, ២-ឈ្មោះស ឆាត ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នាស ខេត្តសៀមរាបបានស្លាប់នៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថារថយន្តហុីយ៉ាន់ដាយខាងលើពេលបើកមកដល់ចំណុចកើតហេតុក៏បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាកFuso ពណ៌ស ពាក់ស្លាកលេខតាកែវ3A-1188 បណ្ដាលឱ្យអ្នកបើកបររថយន្តឈ្មោះវ៉ាន់ វ៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ រស់នៅភូមិតារ៉ុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវបានរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះថាវ ស្រីឡែន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាអាជីវករ រស់នៅភូមិ ឃុំ ស្រុកជាមួយគ្នាបានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តតាកែវ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយសារអ្នកបើកបរបើកក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នទើបបង្កឱ្យមានករណីខាងលើនេះកើតឡើង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់គោលដៅដើម្បីធ្វើការត្រួតពិនិត្យនិងវាស់វែងហើយរៀបចំសាកសពដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា។ចំណែកឯសម្ភារបង្កហេតុត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print