ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ លោកឈៀង ចាន់ថុល មេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារបុណ្យចូរឆ្នាំប្រពៃណីជាតិខាងមុខ និងផ្សព្វផ្សាយបទបញ្ជាក៏ដូចជាការណែនាំផ្តាំផ្ញើរសួរសុខទុក្ខ និងចែកខោអាវដែលជា អំណោយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលផ្តាល់ជូនមន្ត្រីកងរាជអាវុធហត្ថខណ្ឌកំបូលដោយ ក្នុងមួយនាក់ៗទទួលបានខោរអាវចំនួន១កំប្លេរនឹងសំភារៈមួយចំនួនទៀត។ បន្ថែមលើនេះលោកឈៀង ចាន់ថុលមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌកំបូល ក៏បានចំណាយថវិការផ្ទាល់ខ្លួន ដើម្បីកាត់ខោអាវជូនដល់លោកមេបញ្ជាការរង នាយ នាយរងអាវុធហត្ថខណ្ឌកំបូល ចំនួន៥០កំប្លេ ស្មើរនិង១៥០០ដុល្លានិងផ្ដល់ថវិការជូនលោកមេបញ្ជាការរងលោកសេនាធិការខណ្ឌ ចំនួន៨នាក់ក្នុង១នាក់២០០.០០០៛=១.៦០០.០០០៛ ថវិការផ្ដល់ជូននាយ នាយរងចំនួន៤០នាក់ក្នុងម្នាក់៨០.០០០៛=៣.២០០.០០០៛ថវិការសរុបទាំងអស់ចំនួន ១៥០០ដុល្លានិង៤.៨០០.០០០៛(មួយពាន់ប្រាំរយដុល្លានិងបួនលានប៉ែតសិបមុឺនរៀលគត់) ។ក្នុឱកាសនោះដែលោកមេបញ្ជាការអាវុធហត្ថខណ្ឌកំបូលក៏សូមជូនពរបងប្អូនកងកម្លាំងយើងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះសូមអោយមានសុខភាព ល្អព្រមទាំងក្រុមគ្រួសារផងដែជាពិសេសត្រូវខិតខំការពារសន្តិសុខចេញល្បាតក្នុងមូលដ្ឋានដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខណៈដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងតែសប្បាយរីករាយទទួលទេវតាឆ្នាំថ្មី៕
ដោយ៖ ចន្ទ លីហ្សា